IHOME

ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់រយៈពេល ១០ឆ្នាំ កំពង់ទទួលបាននៅភាពជោគជ័យ

កំពង់ឆ្នាំង៖ ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទុងបែបវិរីប្បកម្មប្រើប្រាស់រយៈពេល ១០ឆ្នាំ ទើបទទួលបានជោគជ័យលើមុខជំនាញខាងលើនេះ ។ លោក ថូ វណ្ណា ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់នៅក្នុងភូមិត្នោតឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង បាននិយាយឱ្យដឹងនៅថ្ងៃទី ២២ កក្កដា ២០២០នេះ ថាលោកបានប្រើរយៈពេល ១០ ឆ្នាំ លើមុខជំនាញចិញ្ចឹមអន្ទង់តែទោះជាយ៉ាងណាលោកថានឹងទទួលបានជោគជ័យ ដូចថ្ងៃនេះលោកធ្លាប់ទទួលបរាជ័យជាច្រើនលើកច្រើនសារទំរាំបានដូចសព្វថ្ងៃនេះ ។

ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់លោក ថូ វណ្ណា បានឲ្យដឹងនៅក្នុងកសិដ្ឋាន របស់លោកថាពេលនេះលោកមានអាងចិញ្ចឹមអន្ទង់ ៣៥អាងដែលបានចែកចេញជា២ ក្នុងនោះមានអាង២៥ ដែលសម្រាប់ដាក់អន្ទង់បំប៉នយកសាច់ និងមានអាងសម្រាប់ដាក់ចិញ្ចឹមកូនអន្ទង់ទៅតូចចំនួន ១០ អាងទៀតហើយអានីមួយៗ មានកូនអន្ទង់ និងអន្ទង់សាច់ដែលកំពុងដាក់បំប៉ននៅតាមអាងនីមួយៗផងដែរ ។ លោកបានឲ្យដឹងទៀតថា ចំពោះកូនអន្ទង់តូចបែបធម្មជាតិដែលលោកយកមកចិញ្ចឹមគឺ បានប្រមូលទិញពីប្រជាពលរដ្ឋយកមកដើម្បីធ្វើការបំប៉នចំណីដោយមួយថ្ងៃឲ្យចំណីត្រឹមតែម្ដង ហើយការឱ្យចំណីអន្ទង់ដែលកំពុងចិញ្ចឹមនេះគឺទៅតាមប្រភេទអន្ទង់តូចអន្ទង់ធំផងដែរ ។

ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទុងតាមបែបវិរីវប្បកម្មខាងលើបានឲ្យដឹងទៀតថារយៈពេល ១០ឆ្នាំមកនេះ លោកបានចែករំលែកនូវបទពិសោធន៍ បច្ចេកទេសក្នុងការចិញ្ចឹមអន្ទង់តាមរយៈមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យជំនាញចុះជួយអប់រំណែនាំពន្យល់ពីបច្ចេកទេសចិញ្ចឹមបានមករហូតដល់ថ្ងៃនេះ ។
ដោយឆ្លងកាត់នូវបទពិសោធន៍នៃការចិញ្ចឹមអន្ទង់ កន្លងមកកសិដ្ឋានរបស់លោកបាននឹងកំពុងបន្តចិញ្ចឹមរហូតមកដល់ពេលនេះ និងបានទទួលជោគជ័យប្រាក់ចំណូលបានយ៉ាងល្អប្រសើរផងដែរ ។

តែទោះជាយ៉ាងណាលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានដីទំនេរ សូមចាប់យកមុខរបរចិញ្ចឹមអន្ទង់ដើម្បីបង្កើតប្រាក់ចំណូលនៅក្នុងគ្រួសារហើយបើត្រូវការពូជអន្ទង់ សូមទំនាក់ទំនងមកកសិដ្ឋានចិញ្ចឹមអន្ទង់របស់លោក ថូ វណ្ណា ដែលមានពូជកូនអន្ទង់លក់ចែកជូនដោយក្នុងមួយគីឡូអន្ទង់ពូជក្នុងតម្លៃ១គីឡូ ១៤០០០រៀល ដោយឡែកអន្ទង់សាច់នៅលើទីផ្សារគីឡូតម្លៃ 35000 រៀលផងដែរ ។

ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់វីរីវប្បកម្មលោក ថូ វណ្ណា បានសំណូមពរដល់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លើផ្នែកបែបបទនៃការនាំចេញទៅតាមបណ្ដាខេត្ត នៅក្នុងប្រទេសកម្ពុជាដោយមិនបាច់ទៅធ្វើលិខិតដឹកជញ្ជូនឬពាក់មីលើផ្នែកកសិផល និងជលផល នៅនាយកដ្ឋាននោះទេដែលធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូន របស់ពួកគាត់មានការយឺតយ៉ាវដូច្នេះសូមឱ្យធ្វើនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅតាមបណ្ដាខេត្តនីមួយៗ ដែលនៅជិតវិញនិងធ្វើឱ្យចំណេញពេលវេលាផងដែរ ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទលោក  ងិន ហ៊ុន បានឲ្យដឹងតាមរយៈទូរសព្ទនៅវេលាម៉ោង ១និង ១៦ នាទីថ្ងៃទី ២២ កក្កដា ២០២០ នេះថាខាងមន្ទីបានធ្វើការលើកទឹកចិត្តនិងជំរុញដល់កសិករ និងម្ចាស់កសិដ្ឋានចិញ្ចឹមត្រី កង្កែប បង្កង មាន់ ទា ដោយធ្វើយ៉ាងធានាការបង្កើនស្បៀងឲ្យបានច្រើនក្នុងពេលជំងឺជាសកលកូវិដ ដើម្បីធានាផ្គត់ផ្គង់បាននៅក្នុងខេត្ត និងនៅទូទាំងប្រទេសសល់នាំចេញទៅទីផ្សារក្រៅប្រទេសផងដែរ ក្នុងពេលជំងឺជាសកលកូវិដ១៩ នៅតែបន្តកើតឡើង៕
Facebay