ចាប់ទីផ្សារថ្មី!ក្រុមហ៊ុន Honda ត្រៀមបញ្ចេញម៉ូតូអគ្គីសនីលក់លើទីផ្សារ ខណៈ១ឆ្នាំលក់ឱ្យបាន១លានគ្រឿង
Honda គឺជាក្រុមហ៊ុនផលិតម៉ូតូធំជាងគេលើពិភពលោក ដែលលក់ម៉ូតូបានចន្លោះពី ១៥ ទៅ ២០ លានគ្រឿងក្នុងមួយឆ្នាំ ហើយកាលពីម្សិលមិញនេះ នៅប្រទេសជប៉ុន ក្រុមហ៊ុន Honda បានប្រកាសថា ខ្លួននឹងចាប់ផ្តើមការផ្លាស់ប្តូរទៅជាម៉ូតូអគ្គិសនីចំនួន ១០ម៉ូដែល ឬច្រើនជាងនេះនៅឆ្នាំ ២០២៥ និងបង្កើនការលក់ប្រចាំឆ្នាំចំនួនឱ្យបាន ១ លានគ្រឿងក្នុងមួយឆ្នាំដំបូង។ នេះបើតាមការចុះផ្សាយនៅលើគេហទំព័រ Yahoo Finance កាលពីពេលថ្មីៗនេះ។
ប្រភពខាងលើដដែលបានបន្តទៀតថា មូលហេតុដែលក្រុមហ៊ុន បង្កើតម៉ូតូអគ្គិសនីនេះឡើងគឺក្នុងគោលបំណងឱ្យការធ្វើដំំណើរកាន់តែមានភាពស្និតស្នាលជាមួយធម្មជាតិ ចូលរួមការកាត់បន្ថយផ្សែងពុលទៅកាន់បរិយាកាស និងកាត់បន្ថយការស្របនៅជាតិពុលអាក្រក់នៅក្នុងខ្លួន។ ចំណែកឯកានាំចេញវិញ ភាគច្រើននៃម៉ូតូទាំងនោះនឹងទៅទីផ្សារនៅអាស៊ីអាគ្នេយ៍ ឥណ្ឌា និងចិន។
ទន្ទឹមនឹងនេះដែរ តាមរយៈស្លាយដែលបានចាក់បញ្ចាំងអមជាមួយការប្រកាសរបស់ Honda បានបង្ហាញរូបភាពទាំងអស់ចំនួន១១ ម៉ូដែល ដែល ៧ ម៉ូដែលជាម៉ូតូស្កូតឺ ដែលមួយក្នុងចំណោមនោះមើលទៅដូចជាកង់ក្មេងអគ្គិសនី ហើយនិង ៣ ម៉ូដែលទៀតមើលទៅដូចម៉ូតូប្រពៃណីពេញទំហឹង។