Pitbull ៖ពីក្មេងញៀនថ្នាំម្តាយដេញចេញពីផ្ទះ ក្លាយមកជាកំពូលតារាប្រចាំប្រទេស ព្រោះតែពាក្យមួយឃ្លា
លោក Pitbull ត្រូវបានគេស្គាល់ថាជាតារា Rap អារិកកាំងដែលទទួលបានភាពល្បីល្បាញ និងជោគជ័យខ្លាំងមួយរូប រួមទាំងមានអ្នកគាំទ្រជាច្រើនលាននាក់ក្នុងចំណោមតារារ៉េបកំពូលៗរបស់ពិភពលោក។ លោកទទួលបាននូវភាពជោគជ័យគួរជាទីពេញចិត្តជាបន្តបន្ទាប់តាមរយៈការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់មហាជនទៅលើអាលប៉ុម និងបទចម្រៀងជាច្រើនរបស់លោក។
ក្រៅពីអាជីពជាតារា Rap ប៉ុណ្ណោះទេ លោកក៏ជាអ្នកចម្រៀង អ្នកនិពន្ធទំនប់ភ្លេង អ្នកថតផ្សព្វផ្សាយផលិតផល និងជាសហគ្រិនមួយរូបផងដែរ។Pitbull មានឈ្មោះពិតថា Armando Christian Pérez។ លោកបានកើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៨១ បើគិតមកទល់នឹងបច្ចុប្បន្នតារារ៉េបរូបនេះមានអាយុ ៣៩ឆ្នាំ។ Pitbull កើតនៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក លោកចាប់កំណើតនៅក្នុងគ្រួសារនៃជនភៀសខ្លួនគុយបាមួយ។
នៅពីក្រោយរឿងល្អៗ និងភាពជោគជ័យទាំងនេះ Pitbull បានហែលឆ្លងនូវភាពលំបាកជាច្រើនទម្រាំតែលោកទទួលបានអ្វីគ្រប់យ៉ាងដូចពេលបច្ចុប្បន្ន។ ឪពុកម្ដាយរបស់ Pitbull បានលែងលះគ្នាតាំងពីរូបលោកស្ថិតក្នុងវ័យកុមារភាពមកម្ល៉េះ។ នៅវ័យ១៦ឆ្នាំ Pitbull ត្រូវម្ដាយដេញចេញពីផ្ទះដោយសារតែរូបលោក ក្លាយជាឈ្មួញលក់គ្រឿងញៀនម្នាក់ ជាមួយនឹងអាកប្បកិរិយាមិនសមរម្យដែលពិបាកទទួលយកបាន។
ក្រោយមក Pitbull ក៏បានកែខ្លួននិងបានបញ្ចប់ការសិក្សានៅវិទ្យាល័យ Miami Coral Park និងចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅលើអាជីពជាតារាចម្រៀង Rap។ក្នុងការចាប់ផ្តើមជីវិតជាអ្នក Rap ដំបូង Pitbull បានចាប់ផ្តើមអាជីពលើដងផ្លូវសាធារណៈ ពោលគឺអ្នក Rap តាមចិញ្ចឹមផ្លូវ។ការចាប់ផ្តើមនេះ ពិតជាមិនងាយស្រួលឡើយសម្រាប់ Pitbull តែគ្រប់យ៉ាងបានផ្លាស់ប្តូរក្រោយពេលគាត់បានជួបមិត្តស្រីរបស់គាត់។ហើយមនុស្សស្រីម្នាក់នោះគឺជាអតីតសង្សា និងជាប្រពន្ធបច្ចុប្បន្នរបស់លោកនេះឯង។ តាំងពីបានជួបនារីម្នាក់នោះមក ជីវិតលោកក៏បានផ្លាស់ប្តូរ១៨០ដឺក្រេរហូតដើរមកដល់ចំណុចកំពូលដូចថ្ងៃនេះ។
ក្នុងនាមជាមិត្តស្រីពីអតីតកាល នាងបាននិយាយពាក្យមួយឃ្លាទៅកាន់ Pitbull ថា "បងជាមនុស្សពិសេស ជាមនុស្សដែលមានទេពកោសល្យ ខ្ញុំពេញចិត្តនឹងជួយបង ហើយខ្ញុំមិនប្រាថ្នាអ្វីទេ នៅថ្ងៃណាដែលបងជោគជ័យក្លាយជាមនុស្សល្បី បងគ្រាន់តែរំលឹកឈ្មោះខ្ញុំ ហើយនិយាយពាក្យថា "អរគុណ" គឺគ្រប់គ្រាន់ហើយ។" ពាក្យសម្តីនេះមានកម្លាំងដ៏មហាសាលក្នុងការជំរុញលើកទឹកចិត្ត Pitbull ធ្វើឲ្យលោកកាន់តែមានកម្លាំងចិត្តតស៊ូខិតខំប្រឹងប្រែងស្ទើតែគ្មានពេលសម្រាក រហូតអាចសម្រេចតាមក្តីស្រមៃជាកំពូលតារាចម្រៀង Rap និងជាអ្នកនិពន្ធចម្រៀងលំដាប់កំពូលនៅអាមេរិក ជាមួយនឹងទ្រព្យសម្បត្តិសរុប មួយរយលានដុល្លាអាមេរិក ក្នុងឆ្នាំ២០២០នេះ៕