ប្រេងសាំងខែថ្មី! ក្រសួងបញ្ជាក់ពីតម្លៃប្រេងសាំងខែថ្មី ខណៈម៉ាស៊ូតឡើងថ្លៃ ប្រេងសាំងនៅដដែល
2022/09/01
ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ តម្លៃលក់រាយសម្រាប់សាំងធម្មតា នឹងត្រូវលក់ក្នុងតម្លៃ ៤៧០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត នឹងត្រូវលក់ក្នុងតម្លៃ ៥៥០០រៀល នៅក្នុងមួយលីត្រ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
បើតាមតម្លៃខាងលើនេះ បានឱ្យដឹងថា តម្លៃលក់រាយសម្រាប់សាំងធម្មតានៅកម្ពុជា គឺមិនមានការប្រែប្រួលនោះទេ ដោយសារតម្លៃសាំងកាលពីថ្ងៃពុធម្សិលមិញនេះ មានតម្លៃ ៤៧០០រៀល នៅក្នុងមួយលីត្រដូចគ្នា។ ដោយឡែក សម្រាប់តម្លៃប្រេងម៉ាស៊ូតវិញ មានការកើនឡើង៤០០រៀល នៅក្នុងមួយលីត្រ ដោយសារតែតម្លៃចាស់ មានតម្លៃត្រឹមតែ ៥១០០រៀល នៅក្នុងមួយលីត្រប៉ុណ្ណោះ ៕