IHOME

ទីបំផុតមកហើយ! ក្រុមហ៊ុនអាមេរិក តម្លៃជាង៥៦ពាន់លានដុល្លារ នឹងមករកស៊ីនៅខ្មែរ នៅខែតុលាខាងមុខនេះ

ក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិកដែលមានតម្លៃជាង ៥៦ពាន់លាន$ បានកំពុងស្វែងយល់ពីឱកាសវិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា សម្រាប់ចាប់ផ្តើមដំណើរការផ្តល់សេវាដឹកជញ្ជូនដោយផ្ទាល់របស់ខ្លួននៅកម្ពុជា នាខែតុលាខាងមុខនេះហើយ។

យោងតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិក ដឹកនាំដោយលោក Masamichi Ujiie អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនFedEx ចូលជួបសម្តែងការគួរសម និងពិភាក្សាកាងារ។

ជំនួបរបស់គណ:ប្រតិភូក្រុមហ៊ុន FedEx ជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី មានគោលបំណងស្វែងយល់ពីភាពរីកចម្រើន និងទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ ឱកាសវិនិយោគ និងផែនការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជាសម្រាប់ជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា និងចាប់ផ្តើមដំណើរការផ្តល់សេវាកម្មដោយផ្ទាល់ចាប់ពីខែតុលា ឆ្នាំ២០២២នេះតទៅ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចង្អុលបង្ហាញពីសារសំខាន់នៃទីតាំងភូមិសាស្ត្ររបស់ប្រទេស កម្ពុជាស្ថិតនៅចំណុចកណ្តាល និងជាបេះដូងរបស់អាស៊ាន អាចប្រើប្រាស់ជាមជ្ឈមណ្ឌលឧស្សាហកម្ម មួយសម្រាប់បម្រើឱ្យអ្នកប្រើប្រាស់ដែលជាអតិថិជនប្រមាណ ៦៥៥លាននាក់ ព្រមទាំងជាចំណុចកណ្តាលនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ ដែលអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភារកម្មសម្រាប់បម្រើឱ្យអតិថិជនប្រមាណ៣៣៤លាននាក់ផងដែរ។

Facebay