ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ឈ្នះពានរង្វាន់ 5 នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា Pro
គម្រោង Prince International Plaza របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បានឈ្នះពានរង្វាន់កំពូលជាអ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត (Best Mixed Use Developer) និងពានរង្វាន់ការរចនាប្លង់ស្ថាបត្យកម្មសម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត(Best Mixed Use Architectural Design) ។ គម្រោងមួយទៀតគឺគម្រោង Prince One Tropica ទទួលបានពានរង្វាន់រចនាប្លង់មេលំនៅដ្ឋានល្អបំផុត (Best Housing Masterplan Design)។
លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានកត់សម្គាល់ថា ការទទួលស្គាល់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ជាអ្នកអភិវឌ្ឍន៍ល្អបំផុត និងអ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុតប្រចាំឆ្នាំ គឺជាសក្ខីភាពបញ្ជាក់ពីភាពខ្លាំងនៃផលិតផលរបស់ខ្លួនក្នុងការបំពេញសេចក្តីប្រាថ្នារបស់អ្នកប្រើប្រាស់អចលនទ្រព្យនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា "យើងមានកិត្តិយសណាស់ដែលបានទទួលពានរង្វាន់នេះ ព្រោះវាជាការទទួលស្គាល់នូវគម្រោងដែលក្រុមហ៊ុនបានអភិវឌ្ឍកន្លងមក ដោយឈរលើទស្សនៈអភិវឌ្ឍន៍ "ប្រកបដោយនិរន្តរភាព និងតម្លៃសមរម្យ" ។
លោកបានបន្ថែមថា នៅពេលដែលយើងផ្លាស់ប្តូររបៀបរស់នៅតាមបែបគន្លងថ្មីក្រោយពេលមានការរីករាលដាលនៃជម្ងឺកូវីដ-19 តម្រូវការរបស់យើងក៏បានផ្លាស់ប្តូរ ហើយអ្នកអភិវឌ្ឍន៍ត្រូវបង្កើតផលិតផលដែលអាចលើកស្ទួយសហគមន៍តាមរយៈការបង្កើតតម្លៃ ដោយឈរលើទស្សនៈរបស់អ្នកប្រើប្រាស់។