សូម្បី Elon និង Bezos ក៏មិនស្មើ! មហាសេដ្ឋីលេខ១ឥណ្ឌា ១ថ្ងៃកើនលុយជិត១ពាន់លាន$ លើគម្រោងរកស៊ីថ្មី
បន្ទាប់ពីបានប្រកាសថាខ្លួនគ្រោងទិញទូរទស្សន៍ដ៏ល្បី New Delhi (NDTV) កាលពីថ្ងៃពុធថ្មីៗកន្លងទៅនេះ បានធ្វើឱ្យលោកមហាសេដ្ឋីឥណ្ឌា Gautam Adani បានកើនប្រាក់ចំណូលជិត ១ពាន់ដុល្លារក្នុងមួយថ្ងៃ ដែលចំនួននេះសូម្បីតែលោកមហាសេដ្ឋី Elon Musk និង Jeff Bezos ក៏មិនស្មើដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BENZINGA កាលពីពេលម្សិលមិញនេះ។
តាមប្រភពដដែលបានបន្តទៀតថា ទ្រព្យសម្បត្តិសុទ្ធរបស់ Adani បានកើនឡើងចំនួន ៩២៨ លានដុល្លារកាលពីថ្ងៃពុធ ខណៈដែលនាយកប្រតិបត្តិក្រុមហ៊ុន Tesla របស់លោក Elon Musk ធ្លាប់រកចំណូលបានត្រឹមតែ ៥៣២ លានដុល្លារ ក្នុង១ថ្ងៃ ហើយស្ថាបនិក Amazon លោក Jeff Bezos កើនចំណូលត្រឹមតែ២០៤លានដុល្លារតែប៉ុណ្ណោះ នេះបើយោងតាមគេហទំព័រ Bloomberg ។
ទន្ទឹមនឹងនេះ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសពីចេតនារបស់ខ្លួនក្នុងការទិញភាគហ៊ុន ២៩.១៨% នៅក្នុង NDTV ដែលជាប្រព័ន្ធផ្សព្វផ្សាយសំខាន់របស់ប្រទេសឥណ្ឌា ហើយក្រុមហ៊ុនក៏មានបំណងទិញភាគហ៊ុន ២៦% បន្ថែមទៀតផងដែរ។ ដូច្នេះហើយទើបធ្វើឱ្យភាគហ៊ុនរបស់លោក មានការកើនឡើងខ្លាំងរហូតជិត១ពាន់លានត្រឹមរយៈពេលត្រឹមតែមួយថ្ងៃ។
គួរជម្រាបផងដែរថាលោក Gautam Shantilal Adani គឺជាមហាសេដ្ឋីជនជាតិឥណ្ឌា ដែលសព្វថ្ងៃរូបមានទ្រព្យចំនួន ១៣៩.៤ ពាន់លានដុល្លារ និងកំពុងគ្រប់គ្រងជំនួញធំៗចំនួន៧ ដោយក្នុងនោះសំខាន់ៗរួមមានដូចជា៖ រោងចក្រថាមពល កំពង់ផែ និង