IHOME

លាហើយផ្លូវស្ទះ! ស្ពានអាកាស និងស្ពានឆ្លងទន្លេ ៥ ទីតាំងនឹងចូលខ្លួនសម្រួលការកកស្ទះនៅភ្នំពេញ

បច្ចុប្បន្នចំនួនយានយន្ដ និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមានការកើនឡើងខ្លាំង ដែលជាហេតុធ្វើឲ្យមានការកកស្ទះចរាចរណ៍នៅតំបន់មួយចំនួន។ យ៉ាងដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាល ក៏ជារដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចសាងសង់ស្ពានអាស និងស្ពានឆ្លងទន្លេ ជាច្រើនកន្លែងផងដែរ ដើម្បីសម្រួលការកកស្ទះ។

ក្នុងនោះដែរ នាពេលខាងមុនស្ថានភាពចរាចរណ៍ នៅរាជធានីភ្នំពេញអាចនឹងមានភាពធូរស្រាយ ក្រោយគម្រោងស្ពានអាកាស និងស្ពានឆ្លងទន្លេ ចំនួន ៥ ទីតាំងនេះសម្រេចរួចរាល់។ ដោយគម្រោងស្ពានទាំង ៥ ទីតាំងនេះរួមមាន៖

  • គម្រោងស្ពានឆ្លងទន្លេសាប

គម្រោងសាងសង់ស្ពានបេតុងអាមេខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប គឺជាគម្រោងដ៏សំខាន់មួយ ដែលជួយរំដោះការធ្វើចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ។

គម្រោងស្ពានថ្មីនេះ មានរចនាបទទំនើបដែលមានសសរធំៗចំនួន ៤ បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ មានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ ខណៈគម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារ។ បើតាមផែនការ គម្រោងសាងសង់ នឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៣នាពេលខាងមុខផងដែរ។

Facebay