IHOME

ប្រទេសរុស្ស៊ីលែងធម៌ក្តៅ លើក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន៥ ដែលរួមទាំង Tik Tok និង Telegram

កាលពីថ្មីៗកន្លងទៅនេះ ប្រទេសរុស្ស៊ីបានប្រកាសឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន៥ ដែលមានដូចជាក្រុមហ៊ុន Tik Tok ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ByteDance, Telegram, Zoom, Discord, Pinterest ចូលខ្លួនមកដោះស្រាយនឹងមកទទួលខុសត្រូវទាក់ទងទៅនឹងករណីដែលក្រុមហ៊ុនទាំងនេះបានបំពានច្បាប់មាតិការអនឡញដែលរុស្សុីបានហាមឃាត់មិនឱ្យមាននៅក្នុងប្រទេស។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo Finance បានឱ្យដឹងថា និយកករផ្នែកទំនាក់ទំនងនៅរុស្ស៊ីបាននិយាយថា វិធានការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាទាំង៥ នេះ ក្នុងការដកចេញនូវមាតិកានិងខ្លឹមសារដែលខ្លួនបានចាត់ទុកថាជារឿងខុសច្បាប់ ហើយនៅតែបំពានដដែលម្តងហើយម្តងទៀត។

នៅក្នុងនោះ កាលពីកន្លងទៅរុស្ស៊ីក៏​បានដាក់​ពិន័យទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​ជាច្រើន ដែល​ភាគច្រើន​មិន​បាន​លុប​ខ្លឹមសារ​ដែល​រុស្ស៊ី​ចាត់ទុកថា​ជារឿងខុសច្បាប់។ ជាមួយគ្នានោះដែរ រុស្ស៊ី ក៏បានផាកពិន័យទៅ​អង្គភាព​ផ្សាយ​បន្ត​ផ្ទាល់​របស់ Amazon Twitch ចំនួន ៣៣៩០០ ដុល្លារ ចំណែក Telegram ក៏ត្រូវពិន័យចំនួន ១៨៥,៨៨៩ ដុល្លារ ដោយសារតែ​បាន​បង្ហោះ​មាតិកា​មួយពាក់ព័ន្ធជាមួយ​ក្រុង​ម៉ូស្គូ​​នឹង​ព្រឹត្តិការណ៍​ក្នុង​ប្រទេស​អ៊ុយក្រែនផងដែរ៕

Facebay