IHOME

បន្ទាន់! ចាប់ពីថ្ងៃនេះទៅ អ្នកដំណើរទាំងអស់ដែលជិះលើកំណាត់ផ្លូវ ២០០៤ ត្រូវរកផ្លូវវាង

អ្នកដែលធ្វើដំណើរតាមកំណាត់ផ្លូវលេខ ២០០៤ ចន្លោះពីផ្លូវលេខ ២៧១ ដល់ផ្លូវលេខ ៣៧១ ស្ថិតនៅក្នុងខណ្ឌសែនសុខ ទាំងអស់ត្រូវរកផ្លូវវាងដើម្បីដំណើរ ខណៈយោងតាមសេក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញមុននេះបន្ដិចបានឲ្យដឹងថា អាជ្ញាធរបានបើកការដ្ឋានដាក់លូមេរំដោះទឹកជំនន់។

បើតាមការបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងខាងលើ ការដ្ឋានដាក់លូនេះ នឹងចាប់ផ្ដើមពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ និងបញ្ចប់នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដែលមានរយៈពេល ១០ ថ្ងៃ បណ្ដាលឲ្យមានការរំខានដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ និងម្ចាស់យានយន្ដដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ។

ដើម្បីកុំឲ្យមានការកកស្ទះ និងរំខានដល់ការដ្ឋាន រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ម្ចាស់រថយន្ដ និងទោចក្រយានយន្ដ គ្រប់ប្រភេទដែលធ្វើចរាចរឆ្លងកាត់ការដ្ឋាន សូមធ្វើការពង្វាងចរាចទៅតាមការបរិច្ឆេទដូចបានជម្រាបជូនខាងលើ។ ក្នុងនោះ នៅពេលផុតរយៈពេលនេះ ការដ្ឋាននឹងបញ្ចប់ការងារ ហើយបើកឲ្យធ្វើចរាចរជាធម្មតាវិញ៕

 
Facebay