IHOME

សង្ឃឹមហើយ! Merck ជឿជាក់ថា ថ្នាំគ្រាប់របស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសអូមីក្រុង

ក្រុមហ៊ុន Merck ដែលជាក្រុមហ៊ុនកំពុងតែដុតដៃដុតជើងក្នុងការផលិតថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ១៩ បានរំពឹងទុកយ៉ាងមុតមាំថាថ្នាំគ្រាប់របស់ខ្លួននឹងមាប្រសិទ្ធភាពប្រឆាំងនឹងវីរុសអីមីក្រុងដែលកំពុងរាលដាលទូទាំងពិភពលោក។

បើយោងតាមការចុះផ្សាយរបស់Reuters បានឲ្យដឹងថាថ្នាំគ្រាប់របស់ក្រុមហ៊ុនMerck មានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងវីរុស អូមីក្រុងនេះ បើតាមការលើកឡើងរបស់លោក Dean Li ប្រធានពិសោធន៍និងស្រាវជ្រាវនៃក្រុមហ៊ុន Merck។
 

លោក Dean Li បាននិយាយថា” យើងជឿជាក់ថា ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ១៩ នឹងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស អូមីក្រុងក៏ដូចជាវីរុសផ្សេងៗទៀត។ លោកបានលើកឡើងបែបនេះនៅក្នុងសន្នសីទ្នថែរក្សាសុខភាពប្រចាំឆ្នាំ។

ទិន្នន័យនៃឥទ្ធិពលថ្នាំគ្រាប់ molnupiravir របស់ Merck មិនទាន់ចេញជាផ្លូវការនោះទេ ប៉ុន្ដែថ្នាគ្រាប់នេះត្រូវបានបង្ហាញឲ្យឃើញថាវាមានប្រសិទ្ធភាព៣០% ក្នុងការកាត់បន្ថយបញ្ជូនទៅកាន់មន្ទីរពេទ្យនិងការស្លាប់ ដោយផ្អែកទៅលើទិន្នន័យអ្នកជំងឺ១,៤៣៣នាក់កាលពីខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅ។

គួរបញ្ជាក់ផងដែរថាថ្នាំគ្រាប់ molnupiravir ថ្នាំគ្រាប់របស់ Merck ទទួលបានការអនុញ្ញាតនាយកដ្ឋានឱសថនិងចំណីអាហារអាមេរិកក៏ដូចជាប្រទេសផ្សេងៗទៀតដូចជា អង់គ្លេស ជប៉ុន និងឥណ្ឌាក្នុងការប្រើប្រាស់បន្ទាប់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩៕
 

Facebay