IHOME

បន្ទាន់! សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ អូមីក្រុងឆ្លងចូលក្នុងសហគមន៍ ១០ករណីហើយ

នាល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ៗថា វីរុសបំប្លែងខ្លួនថ្មីអូមីក្រុង បានឆ្លងចូលសហគមន៍១០ករណីហើយ។ នេះបើយោងតាម ខ្លឹមសារសំឡេងរបស់សម្ដេចនាល្ងាចថ្ងៃនេះ។

ក្នុងន័យនេះ សម្ដេចតេជោ សង្គត់ធ្ងន់ថា៖«ឥឡូវនេះ មេរោគកូវីដបំប្លែងថ្មីដែលហៅថា អូមីក្រុង បានចាប់ផ្ដើមលុកលុយទៅក្នុងសហគមន៍របស់យើងហើយ កិច្ចការបន្ទាន់របស់យើងគឺ ពង្រឹងវិធានការការពារដើម្បីកុំុំឱ្យរីករាលដាលធ្ងន់ធ្ងរ។ ថ្ងៃនេះ យើងមាន៣៤ករណីក្នុង៣៤ករណី មានការនាំចូល២៤ករណី និងឆ្លងចូលសហគមន៍ចំនួន១០ករណី»

បន្ថែមពីនេះ សម្ដេចបានបញ្ជាក់ថា «ក្នុងស្ថានការបែបនេះ ត្រូវតែយកចិត្តទុកដាក់ទៅលើវិធានការការពារ ឱ្យបានខ្លាំងខ្លារបំផុត នោះគឺការបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីធានាថាសហគមន៍របស់យើងមានភាពរឹងមាំ។ ជាមួយគ្នានេះ ខ្ញុំបានចេញបទបញ្ជា ហើយជំរុញល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ពលរដ្ឋរបស់យើង»
 

Facebay