IHOME

ប្រើក្បួនទាំង ៥ចំនុចនេះ ទោះបីអតិថិជនមិនមានលុយ ក៏អ្នកអាចធ្វើឲ្យពួកគាត់ទិញបានដែរ

យោងទៅតាមស្ថានភាពនៃសង្គមបច្ចុប្បន្ន ប្រសិនបើអ្នកធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មកំឡុងពេលជំងឺរាតត្បាតនេះដោយគ្មានការបញ្ចុះតម្លៃ ឬក៏ការផ្ដល់ជូនអ្វីមួយដោយមិនគិតថ្លៃទៅលើផលិតផលរបស់អ្នកទេ នោះការលក់របស់អ្នកប្រហែលជាមានការថយចុះជាមិនខាន ព្រោះគ្រប់គ្នាគឺកំពុងតែមានបញ្ហារឿងហិរញ្ញវត្ថុយ៉ាងខ្លាំង។ ដូច្នេះអ្នកគួរតែធ្វើការបញ្ចុះតម្លៃទៅលើទំនិញរបស់អ្នកខ្លះទើបជាការល្អប្រសើរ ប៉ុន្ដែដើម្បីបង្កើនការលក់របស់អ្នកបានមិនមែនផ្ដោតសំខាន់ទៅលើការបញ្ចុះតម្លៃតែមួយមុខទេ វាក៏មានកត្ដាមួយចំនួនផ្សេងទៀតដែលអាចជម្រុញការលក់របស់អ្នកបាន។

យោងតាមការស្ទង់មតិទៅលើអតិថិជនចំនួន ៥៥៣១នាក់ នៅសហរដ្ឋអាមេរិកបានឲ្យដឹងថាមានហេតុផលមួយចំនួនទៀតដែលងអាចធ្វើឲ្យពួកគេទិញទំនិញច្រើនជាងមុន ទោះបីស្ថិតនៅក្នុងស្ថានភាពហិរញ្ញវត្ថុក៏ដោយ ហើយហេតុផលទាំងនោះមានដូចជា៖

. ផ្ដល់ឲ្យនូវអ្វីដែលពួកគេចង់បាន ហើយធ្វើការបន្ថយតម្លៃ

លទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា ៖ មនុស្សប្រមាណជាង ៨៤%បាននិយាយថាពួកគេចង់បានការផ្សព្វផ្សាយពាណិជ្ជកម្មណាដែលធ្វើការផ្ដល់ជូនទំនិញបន្ថែមដោយឥតគិតថ្លៃទៅកាន់ពួកគេ។ ហើយ ៥៨%ទៀតបាននិយាយថាពួកគេចង់ឃើញការបញ្ចុះតម្លៃទៅលើទំនិញដែលពួកគេចូលចិត្ត។ តាមពិតចំនួនមនុស្សទាំង៨៤%នោះភាគច្រើនជាមនុស្សដែលត្រូវបានគេបញ្ឈប់ពីការងា ឬមានការកាត់បន្ថយប្រាក់ខែហើយពួកគេមានការបារម្ភពីហិរញ្ញវត្ថុរបស់ពួកគេ ដូច្នេះពួកគេកំពុងតែស្វែងរកមធ្យោបាយណាដែលអាចឲ្យពួកគេទិញទំនិញដែលពួកគេពេញចិត្តដោយមានការបញ្ចុះតម្លៃ។

. មានការបញ្ចុះតម្លៃរហូតដល់ ៣០%

ការស្ទង់មតិបានសួរទៅកាន់អតិថិជនថា តើការបញ្ចុះចំនួនប៉ុន្មានដែលពួកគេត្រូវការ? សម្រាប់ចម្លើយវិញគឺ ស្ទើរតែគ្មាននរណាម្នាក់ចង់បាននូវការបញ្ចុះតម្លៃ ១០%ឡើយ ហើយមនុស្សមួយចំនួនតូចមានការសប្បាយចិត្តនឹងការបញ្ចុះតម្លៃ ១៥% នឹងមានមនុស្ស១ភាគ៤ពេញចិត្តនឹងការបញ្ចុះតម្លៃ ២០% ប៉ុន្ដែមានមនុស្សស្ទើតែពាក់កណ្ដាលនៃចំនួនអ្នកត្រូវបានសួរ ពួកគេចង់ឲ្យមានការបញ្ចុះតម្លៃរហូតដល់ ៣០%  ។

. ការដឹកជញ្ជូនដោយឥតគិតថ្លៃ ( Free Delivery )

មនុស្សជាច្រើនបាននិយាយថា ប្រសិនបើ ម៉ាកយីហោ(Brand) ដែលពួកគេចូលចិត្តមានការដាក់លក់នៅលើបណ្ដាញ Internet វាល្អប្រសើខ្លាំងណាស់ទោះបីជាផលិតផលទាំងនោះមិនមានការបញ្ចុះតម្លៃក៏ដោយឲ្យតែមានសេវាដឹកជញ្ជូនឥតគិតថ្លៃនៅពេលដែលពួកគេទិញទៅគឺបានហើយ។ ព្រោះមានផលិតផលជាច្រើន នៅពេលមានការបញ្ជាទិញច្រើននោះខាងក្រុមហ៊ុននឹងធ្វើការបញ្ចុះតម្លៃហើយថែមទាំងមានការដឹកជញ្ជូនដោយឥតថ្លៃទៀតផងនេះជាតម្រូវការរបស់អតិថិជនទូទៅតែងតែចង់បាន។

. ការទទួលបានមតិយោបល់ពីអតិថិជន (Feedback)

មានមនុស្ស ៧៩% មានការពេញចិត្តក្នុងការបញ្ចេញមតិរបស់ពួកគេនៅលើបណ្ដាញ Internet ផងដែរ។ ការបញ្ចេញមតិរបស់អតិថិជនវាក៏មានសារៈសំខាន់ដែរព្រោះវាអាចបញ្ជាក់ពីផលិតផលឬទំនិញរបស់យើងមានអ្នកប្រើប្រាស់ច្រើន និងជាទំនិញដែលមានគុណភាពល្អ ។

. ​ធ្វើការផ្សព្វផ្សាយទៅដល់កន្លែងដែលពួកគេរស់នៅ

នៅក្នុងការស្ទង់មតិមានមនុស្សជាច្រើនបាននិយាយថាពួកគេមិនចាប់អារម្មណ៍នឹងការផ្សព្វផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ ក្នុងបណ្ដាញសង្គមអ៊ីនធើណេត ឬក៏វិទ្យុទេ ដូច្នេះលោកអ្នកក៏គួរតែធ្វើការផ្សព្វផ្សាយទំនិញរបស់លោកដើម្បីឲ្យទៅដល់កន្លែងរបស់ពួកគាត់ដែរ ។

សរុបជារួមមក បើសិនជាយើងចង់ឲ្យផលិតផលរបស់យើងមានប្រជាប្រិយភាពអាចបង្កើនការលក់បាន លោកអ្នកមិនគួរមើលទៅលើការបញ្ចុះតម្លៃតែមួយមុខនោះទេ លោកអ្នកគួរតែក្រឡេកទៅមើលកត្ដាផ្សេងៗទៀតដើម្បីឲ្យការលក់របស់លោកអ្នកមានការកើនឡើងផងដែរ៕

អត្ថបទដោយ ៖ វ៉ាន់ ចន្ថា
REF: http://www.doctor-business.asia/

Facebay