IHOME

បន្ទាន់! ក្រសួងមិនអនុញ្ញាតឲ្យអ្នកឆ្លងកូវីដ១៩ Omicron ព្យាបាលនៅតាមផ្ទះដាច់ខាតព្រោះមូលហេតុទាំងនេះ

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នេះ រដ្ឋមន្រ្ដីក្រសួងសុខាភិបាលសុខភិបាលឯកឧត្ដម ម៉ម ប៊ុនហេង ដែលជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានបញ្ជាក់ថា ករណីអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) ដែលបានបញ្ជាក់ពីមន្ទីរពិសោធន៍ គឺពុំត្រូវបានអនុញ្ញាតឲ្យស្នាក់នៅ ថែទាំ និងព្យាបាលនៅតាមផ្ទះឡើយ ទោះបីក្នុងលក្ខណ្ឌណាក៏ដោយ។ ការធ្វើឡើងនេះ គឺបន្ទាប់ពីទទួលបានប្រសាសន៍ណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជណាចក្រកម្ពុជា នាព្រឹកមិញនេះ។

ឯកឧត្ដមបញ្ជាក់បន្ដថា ទោះបីកូវីដ១៩ ប្រភេទ អូមីក្រុង ពុំទាន់មានទិន្នន័យបញ្ជាក់ថា វីរុសនេះបណ្ដាលឲ្យមានភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្ដែវាមានលទ្ធភាពឆ្លងលឿងជាវីរុសធម្មតា។ ដូច្នេះដើម្បីបង្ការ និងទប់ស្កាត់ជាអតិបរមានូវការឆ្លងរាលដាល វីរុសនេះ ចូលក្នុងសហគមន៍ ទើបក្រសួងសម្រេចមិនអនុញ្ញាតឲ្យអ្នកជំងឺសម្រាកព្យាបាលនៅផ្ទះឡើយ។
ហេតុនេះ អ្នកជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងទាំងអស់ត្រូវស្នាក់នៅ ថែទាំ និងព្យាបាល នៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ ដែលបានកំណត់ដោយក្រសួងសុខាភិបាល ឬដោយគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានី-ខេត្ដ៕

 

Facebay