IHOME

ដឹងដែរឬទេ! រដ្ឋមន្រ្តីក្រសួងកសិកម្មថា កម្ពុជាខ្វះបន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ឯកឧត្តម វេង សាខុន រដ្ឋក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ លើកឡើងថា កន្វះបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅតែជាបញ្ហាប្រឈម ែដលទាមទារឱ្យគ្រប់ភាគីទាំងអស់ ទាំងផ្នែកសាធារណៈ ឯកជន និងផ្នែកផលិត សហការគ្នាដោះស្រាយបញ្ហានេះ ដើម្បីឆ្លើយតបនឹងតម្រូវការបរិភោគនាពេលបច្ចុប្បន្ននិងថ្ងៃអនាគត។ នេះបើយោងតាមការផ្សាយរបស់ក្រសួងព័ត៍មានថ្ងៃ០៣ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។

ការលើកឡើងនេះ ស្របពេលដែលឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាពតាមស្តង់ដារការអនុវត្តន៍កសិកម្មល្អកម្ពុជា (CamGAP) កាលពីពេលថ្មីៗនេះ ។ ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា ក្រសួងនឹងបន្តគាំទ្រ លើកទឹកចិត្ត និងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងអស់ ដែលមានបំណងវិនិយោគក្នុងវិស័យសាកវប្បកម្ម ជាពិសេសនៅក្នុងខ្សែច្រវាក់តម្លៃដំណាំបន្លែសុវត្ថិភាព ដើម្បីជំរុញផលិតកម្មមួយនេះ ឱ្យបាន កាន់តែរីកចម្រើន សំដៅឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ដោយត្រូវជំរុញឱ្យអនុវត្ត CamGAP និង CamOrg ។
 

Facebay