IHOME

ក្ដៅៗ អ៊ីស្រាអែលរកឃើញវីរុសកូវីដ-១៩ ពូជថ្មីលាយជាមួយជំងឺផ្ដាសាយ កំពុងព្រួយបារម្ភទ្វេគុណ

អូមីក្រុងមិនទាន់ស្ងាត់សំឡេងនិយាយគ្នាតៗផង មកដល់វីរុសពូជថ្មីមួយទៀតឈ្មោះ Florona កំពុងក្លាយជាក្ដីព្រួយបារម្ភទ្វេដងក្នុងប្រទេសស្ដេចកសិកម្មអ៊ីស្រាអែល។ យោងតាមសេចក្ដីរាយការណ៍របស់ប្រទេសអ៊ីស្រាអែលនាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នេះថា ខ្លួនរកឃើញវីរុសបំប្លែងខ្លួនថ្មីមួយទៀតឈ្មោះ Florona ដែលវីរុសនេះ កើតដំណាលគ្នាជាមួយវីរុសផ្ដាសាយនិងវីរុសSARS-Cov-2។

យោងតាតកាសែតIsraeli Newspaper Yedioth Ahronoth បានបញ្ជាក់ថា វីរុសថ្មីនេះ វាមានសណ្ឋានប្រហាក់ប្រហែលគ្នានឹងមេរោគអូមីក្រុង និងដែលតាដែរ។ មូលហេតុតែគេអះអាងដូច្នេះ ពីព្រោះវីរុសនេះ ឆ្លងដំណាលគ្នានៃវីរុសផ្ដាសាយនិងវីរុសកូរ៉ូណា ហេតុនេះទើបអ្នកជំនាញកំពុងសិក្សាយ៉ាងយកចិត្តទុកដាក់លើមេរោគថ្មីនេះដែលអាចបង្កក្ដីព្រួយបារម្ភជាថ្មីសម្រាប់ពិភពលោក។
គួរបញ្ជាក់ផងដែរថា មេរោគផ្ដាសាយនិងវីរុសថ្មីនេះ មានរោគសញ្ញានៃការចម្លងមិនខុសគ្នានោះទេ ប៉ុន្តែវាអាចឆ្លងលឿនរហ័សចំពោះមនុស្សដែលនៅជិតគ្នាបំផុត។ វេជ្ជបណ្ឌិត Shuchin Bajaj មកពីមន្ទីរពេទ្យUjala Cygnus Group of Hospitals សង្កត់ធ្ងន់ថា វាមានឱកាសឆ្លងខ្លាំងបំផុង លើសពីនេះវាអាចឆ្លងលឿនរហ័សទៀតផង៕

 

Facebay