IHOME

ក្រៅពីកសិផល៧មុខផ្សេងទៀត វៀតណាមប្រកាសដង្ហែ ផ្លែក្រូចថ្លុងទៅទីផ្សារអាម៉េរិក ខណៈនៅខ្មែរក៏មានដែរ

រយៈពេលប្រមាណ២ខែបន្ទាប់ទៀត ប្រទេសវៀតណាមនឹងនាំយកផ្លែឈើថ្មីរបស់ខ្លួនទៅទីផ្សារសហរដ្ឋអាម៉េរិកបន្ថែមមួយទៀត ពីលើផ្លែឈើ៧មុខដែលប្រទេសនេះ បាននាំចូលរួចទៅហើយ។ ផ្លែឈើថ្មីនេះគឺផ្លែក្រូចថ្លុង ដែលវៀតណាមថា វាជាផ្លែឈើពិបាករកទីផ្សារបំផុតរបស់ខ្លួននៅលើពិភពលោក នេះបើយោងតាមគេហទំព័រ VNexpress កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។

តំណាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Tran Thanh Nam មានប្រសាសន៍បញ្ជាក់ក្នុងវេទិកាសារព័ត៍មានកាលពីថ្ងៃសុក្រថា គ្រប់អ្នកនាំចេញផ្លែឈើទាំងអស់ពីវៀតណាមគួរធ្វើការឱ្យបានស្និតស្នាល ជាមួយមន្ត្រីភូតគាមអនាម័យ ដើម្បីបំពេញបែបបទស្តង់ដារនាំចេញដែលភាគីនាំចូលតម្រូវឱ្យមាន។ ក្នុងសេចក្ដីថ្លែការណ៍នោះ លោកបានបន្ថែមថា ផ្លែឈើថ្មីមួយទៀតក្រៅពីផ្លែក្រូចថ្លុង គឺផ្លែដូងក៏កំពុងចរចាដើម្បីនាំចេញ បន្ទាប់ពីផ្លែស្វាយ,មៀន,គូលែន,ស្រការនាគ,សាវម៉ាវ,ផ្លែប៉ោមផ្កាយ និងក្រូចថ្លុងផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមមានផ្ទៃដីដាំដុះផ្លែក្រូចថ្លុង ប្រមាណ១០៥,០០០ហិចតា និងអាចប្រមូលផលបាន៩៥០,០០០តោន។ ត្រឹមរយៈ១១ខែ ឆ្នាំ២០២១ ការនាំចេញបន្លែផ្លែឈើវៀតណាមទៅកាន់សហរដ្ឋអាម៉េរិក កើនឡើង៣៣ភាគរយ គិតជាទឹកប្រាក់ប្រមាណ ២០៣លានដុល្លារអាម៉េរិក៕

Facebay