IHOME

តុងទីន បោកគ្រាប់បែកច្រើនពេក កូនខ្មែរ បង្កើតអែប តុងទីង មានសមាជិករាប់មុឺននាក់ និងច្រើនជាង១០ប្រទេស

បើនិយាយដល់តុងទីន គ្រប់គ្នាប្រហែលជាធ្លាប់លឺ ប្រជាជនខ្មែរយើងតែងលេងជាក្រុមៗ កន្លងមក។ ការលេងតុងទីន គឺប្រៀបបាន នឹងការចូលគ្នាសន្សំលុយ បង្វិលជួយគ្នា អ្នកត្រូវការលុយបន្ទាន់ដេញមុន ហើយអ្នកដេញក្រោយគេ​ ទទួលបានផលចំណេញ ការប្រាក់។ តែផលវិបាកនៃការលេងតុងទីនរបៀបនេះមាន ៣យ៉ាងធំៗ៖
១ ដេញហើយងាប់
អ្នកដេញ សំដៅដល់អ្នកយកលុយរួច ត្រូវបន្តរបង់ទាំងការ ទាំងដើម រហូតវិលជុំ ដែលគេហៅថា តុងទីនងាប់។

២ សមាជិកចូលរួមតិច
ច្បាស់ណាស់ សមាជិកលេងតិច ការប្រមូលលុយ ក៏បានតិចតាមនឹងដែរ។

៣ បោកគ្រាប់បែក
បើមានសមាជិកណាម្នាក់ប្រមូលលុយរត់ គ្រប់គ្នាច្បាស់ទឹកភ្នែកមិនខាន។

ដើម្បីដោះស្រាយបញ្ហាខាងលើនេះ កូនខ្មែរយើងបានបង្កើតអែប តុងទីង (Tong Ting) បែបទំនើប ដែលផ្តល់លទ្ធភាពដល់សមាជិក បង្វិលលុយជួយគ្នា មិត្តជួយមិត្ត តាមរយះការចូលរួមសន្សំត្រឹមតែ ១០ដុល្លា ប្រមូលផលរដូវកាលទី១ រហូតដល់ ១៦០ដុល្លា និងបន្តរប្រមូលផល រហូតដល់ ៥រដូវកាលទៀតផង។

សហស្ថាបនិក អែប តុងទីង បានប្រាប់អោយដឹងថា "តុងទីង ជាប្រព័ន្ធមិត្តជួយមិត្ត វាប្រៀបបាននឹងការសន្សំលុយក្នុងកូនជ្រូកចូលគ្នាចឹង  សន្សំមុន ប្រមូលផលមុន សន្សំក្រោយ ប្រមូលផលក្រោយ សមាជិកអាចចូលរួមសន្សំទូលំទូលាយ ជុំវិញពិភពលោក ប្រកបដោយភាពច្បាស់លាស់ ដែលមានបង្ហាញក្នុងអែបតែម្តង"។

គួរបញ្ជាក់ផងដែរថា អែប តុងទីង ដាក់អោយដំណើរការក្នុងខែ១១ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ មានសមាជិកចូលរួមរាប់មុឺននាក់ និងច្រើនជាង១០ប្រទេសឯណោះ៕
Facebay