IHOME

បន្ទាន់! ចាប់ពីថ្ងៃស្អែកតទៅបណ្ដាខេត្ដនៅតំបន់២នេះ សីតុណ្ហភាពអាចនឹងចុះត្រជាក់ដល់ ១៦ អង្សា

យោងតាមសេចក្ដីជូនដំណឹងស្ដីពីក្រសួងធនធានទឺក និងឧតុនិយម នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា បណ្ដាលខេត្ដជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពនឹងចុះត្រជាក់ចន្លោះពី១៦-១៨ អង្សា ដោយក្នុងនោះអាកាសធាតុត្រជាក់ ក៏មានលាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំងផងដែរ។

តាមសេចក្ដីជូនដំណឹងដដែលបានឲ្យដឹងបន្ដទៀតថា សម្រាប់បណ្ដាខេត្ដនៅវាលទំនាបកណ្ដាល សីតុណ្ហភាពនឹងចុះត្រជាក់ពីចន្លោះ១៨-២០ អង្សា ហើយក្នុងនោះក៏មានលាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ដោយឡែកចំពោះតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពត្រជាក់បំផុតមានពីចន្លោះ១៩-២១ អង្សាផងដែរ ប៉ុន្ដែអាកាសធាតុត្រជាក់នេះ ក៏មានលាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពីមធ្យម ទន្ទឹមនោះរលកសមុទ្រក៏មានកម្ពស់ជាមធ្យមផងដែរ។
តាមការបញ្ជាក់ពីក្រសួង ស្ថានភាពទាំងនេះ កើតឡើងដោយសារតែទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបាននឹងកំពុងរំកិលចុះមកក្រោមដោយគ្របដណ្ដប់លើកម្ពុជា ជាមួយនឹងមូសុងឦសានបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ៕

Facebay