IHOME

នគរបាលរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទអធិការខណ្ឌនិងមេប៉ុស្ដិ៍ទាំងអស់ សម្រាប់សុំជំនួយពេលជួបបញ្ហាផ្សេង

នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញឈ្មោះនិងលេខទូរស័ព្ទទំនាក់ទំនងអធិការនគរបាលទាំង១៤ខណ្ឌ និងមេប៉ុស្ដិ៍ទាំង១០៥ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការបង្ហាញនេះ ដើម្បីជាជំនួយដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបក្នុងការសុំអន្ថរាគមន៍ក្នុងហេតុការណ៍ណាមួយពាក់ព័ន្ទនឹងសន្តិសុខសន្ដាប់ធ្នាប់ផ្សេងៗនៅទូទាំងរាជធានីភ្នំពេញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ដូច្នេះថា៖«ដោយសារនៅតែមានបងប្អូនប្រជាពលរដ្ឋបានធ្វេីការទាក់ទងជាប្រចាំមកលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសួរលេខទូរសព្ទលោកអធិការ នគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលទាំង១០៥ ក្នុងរាជធានីភ្នំពេញ ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការផ្សព្វផ្សាយ និងផ្តល់ជូនជាថ្មី នៅលខទូរសព្ទដូចខាងក្រោម ដេីម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វេីការទាក់ទងសួរព័ត៌មានផ្សេងៗ ក៏ដូចជាការចុះជួយអន្តរាគមន៍ភ្លាមៗ នៅពេលមានបទល្មេីស គ្រោះថ្នាក់ចរាចរណ៍ និងអគ្គិភ័យ កេីតមានឡើងនៅតាមមូលដ្ឋាន»។
 

គួរបញ្ជាក់ផងដែរថា ប្រសិនបើបងប្អូនឃើញករណីអគ្គីភ័យនិងប្រតិកម្មរហ័សផ្សេងៗ សូមទាក់ទងមកលេខទាំងនេះ ៖

១.ចំពោះករណីកេីតមានអគ្គិភ័យ ៈ សូមទំនាក់ទំនង លេខទូរសព្ទ : ៦៦៦ ឬ ០១២ ៩៩៩ ៩៩៩

២.លេខទូរសព្ទក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ០៦៩ ៥១៦ ៩៩៩ ( សម្រាប់តែរាជធានីភ្នំពេញ )
 

Facebay