IHOME

ប្រុងប្រយ័ត្ន! វីរុសបំប្លែងខ្លួនថ្មីចេញពីDelta ឆ្លងរហ័សណាស់ តែអ្នកវិទ្យាសាស្រ្តអះអាងដូច្នេះ

យោងតាមសារព័ត៌មានអន្តរជាតិមួយឈ្មោះ ​​​​CGTN បានចេញផ្សាយនាព្រឹកថ្ងៃ២៣ ខែតុលា ឆ្នាំ២០២១បានឱ្យដឹងថា មានវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីមួយទៀតហើយដែលកើតចេញបីវីរុសDelta ត្រូវបានគេឱ្យឈ្មោះថា AY.4.2 ។ វីរុសនេះមានសត្ថភាពឆ្លងលឿនរហ័សតាមប្រព័ន្ធផ្លូវដង្ហើមផងដែរ។
វិរុសបំប្លែងខ្លួនថ្មី AY.4.2 គឺជាមេរោគថ្មីដែលបានកើតចេញពីវិរុសDelta ដែលប្រភពមកពីប្រទេសឥណ្ឌាបានឆ្លងខ្លាំងតាំងពីខែតុលា ឆ្នាំ២០២០កន្លងទៅ។ វីរុសនេះកំពុងតែឆ្លងរាលដាលនៅបណ្ដាប្រទេសធំៗមួយចំនួនដូចជា ប្រទេសអង់គ្លេស រុស្សី និងសហរដ្ឋអាមេរិក។

យោងតាមទិន្នន័យបឋមពីប្រទេសអង់គ្លេស បានឱ្យដឹងថា មេរោគបំប្លែងខ្លួនថ្មីប្រភេទ AY.4.2 មានសមត្ថភាពអាចឆ្លងលឿនរហ័សជាងវីរុសបំប្លែងខ្លួន Delta ដល់ទៅ ១០ភាគរយឯណោះ ទោះជាយ៉ាងនេះក្ដី ទិន្នន័យនេះនឹងត្រូវបានបញ្ជាក់ជាថ្មីម្ដងទៀត ។

ដោយឡែក អ្នកវិទ្យាសាស្ត្របាន អះអាងថា ការវិវដ្តខ្លួនរបស់មេរោគទម្រងថ្មីនេះ វាមានសណ្ឋានមិនខុសគ្នាឆ្លាយពីទម្រងដើមប៉ុន្មានទេ ចំណែកឯវ៉ាក់សាំងបច្ចុប្បន្នមានសមត្ថភាពខ្លាំងអាចទប់ទល់បាន បើបានចាក់ពេញលេញហើយ៕

Facebay