IHOME

ដំណឹងល្អ! អ្នកចាក់វ៉ាក់សាំងនៅភ្នំពេញក្នុងខណ្ឌកំបូល អាចទៅយកកាតបានចាប់ពីថ្ងៃនេះតទៅ

នៅមុននេះបន្ដិច រដ្ឋបាលខណ្ឌកំបូលបានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់ប័ណ្ណសម្គាល់ (កាត) ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រសួងការពារជាតិ ជូនប្រជាពលរដ្ឋ​ កម្មករ កម្មការនី ដែលបានចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យក្រសួងការពារជាតិក្នុងភូមិសាស្រ្ដខណ្ឌកំបូល រាជធានីភំពេញ។

ក្នុងនោះរដ្ឋបាលខណ្ឌកំបូលបានបញ្ជាក់ថា ប្រជាពលរដ្ឋ កម្មករ កម្មការនី ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយក្រុមគ្រូពេទ្យឯកភាពចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ចាប់ពីថ្ងៃទី១ ដែឧសភា ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងក្របខ័ណ្ណភូមិសាស្រ្ដខណ្ឌកំបូល ទំនាក់ទំនងនៅសាលាសង្កាត់ទាំង ៧ ដែលមានមន្រ្ដីសាលាសង្កាត់នៅប្រចាំការរង់ចាំសម្របសម្រួលផ្ដល់ប័ណ្ណសម្គាល់ចាក់វ៉ាក់សាំង ជូនចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះតទៅរៀងរាល់ម៉ោងធ្វើការ។
ចំពោះទីតាំងចាក់វ៉ាក់សាំង និងទីតាំងត្រូវទៅទទួលប័ណ្ណសម្គាល់ចាក់វ៉ាក់សាំងរួមមាន៖
១. អ្នកដែលបានចាក់នៅសាលាបឋមសិក្សាអង្គបឹងចក សូមទៅយកប័ណ្ណនៅសាលាសង្កាត់កំបូល លេខទំនាក់ទំនងមន្រ្ដីប្រចាំការ ០១៥ ៤៥៥ ៥៧៨។
២. អ្នកចាក់នៅសាលាបឋមសិក្សាកន្ទោក សូមទៅយកប័ណ្ណនៅសាលាសង្កាត់កន្ទោក លេខទំនាក់ទំនងមន្រ្ដីប្រចាំការ ០៩៣ ៤៩០ ៥៩៥។
៣. អ្នកចាក់នៅសាលាសង្កាត់ស្នោរ សូមទៅយកនៅសាលាសង្កាត់ស្នោរដដែល លេខទំនាក់ទំនងមន្រ្ដីប្រចាំការ ០១២ ៩២៩ ០២៧។
៤. អ្នកចាក់នៅសាលាបឋមសិក្សាអង្គស្ដុក សូមទៅយកនៅសាលាសង្កាត់ឱឡោក លេខទំនាក់ទំនងមន្រ្ដីប្រចាំការ ០៩៩ ៤៣៤ ២០០។
៥ អ្នកចាក់នៅលាសាបឋមសិក្សាបឹងធំ  សូមទៅយកនៅសាលាសង្កាត់បឹងធំ លេខទំនាក់ទំនងមន្រ្ដីប្រចាំការ ០០៨៧ ៣៥៣ ២៣១។
៦. អ្នកចាក់នៅសាលាបឋមសិក្សាទួលកឺ សូមទៅយកប័ណ្ណនៅសាលាសង្កាត់ភ្លើងឆេះរទេះ លេខទំនាក់ទំនងមន្រ្ដីប្រចាំការ ០៩២ ៨០៧ ២២៤។
៧. អ្នកចាក់នៅសាលាបឋមសិក្សាចាបយិន សូមទៅយកនៅសាលាសង្កាត់ប្រទះឡាង លេខទំនាក់ទំនងមន្រ្ដីប្រចាំការ ០៨៩ ៥២៥ ២៤១។
៨. អ្នកចាក់នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សូមទៅយកនៅស្នាក់ការកណ្ដាលតំបន់សេដ្ឋកិច្ច លេខទំនាក់ទំនងមន្រ្ដីប្រចាំការ ០៧០ ៤០៤ ៥៦៧។

សូមបញ្ជាក់ផងដែរថា សាមីខ្លួនដែលត្រូវទៅយកប័ណ្ណសម្គាល់ការចាក់វ៉ាក់សាំងនេះ សូមភ្ជាប់មកជាមួយនូវ ប័ណ្ណចាក់វ៉ាក់សាំងបញ្ចប់ទាំង ២ លើក និងអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត៕
Facebay