IHOME

អ្នកចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៣ បើចេញអាការ១នេះ សូមប្រញាប់ទៅជួបគ្រូពេទ្យ

បច្ចុប្បន្នដំណើរការនៃការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញ ជូនប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជាបាននឹងកំពុងដំណើរការហើយ ហើយក្នុងនោះរាជធានីភ្នំពេញបានបើកយុទ្ធនាការចាក់មុនគេ។ ចំពោះការចាក់នេះផងដែរ គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ចំនួនអ្នកចាក់វ៉ាក់សាំងដូសទី៣ នេះមានសរុបចំនួន ១,៥៩៣,៣២៤​ នាក់។

ទាក់ទងនឹងការចាក់វ៉ាក់សាំងដូសទី៣ នេះផងដែរ ក្នុងនៅក្នុងឱកាសនាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយ ចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅប្រគល់ជូនលោកយាយ នៅខេត្តត្បូងឃ្មុំ កាលពីអំឡុងខែសីហា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសបានឱ្យដឹងថាជាទូទៅសម្រាប់ការចាក់វ៉ាក់សាំងគឺតែងតែមានប្រតិកម្មឆ្លើយតបរបស់វ៉ាក់សាំង គឺអាស្រ័យទៅ តាមប្រភេទនៃវ៉ាក់សាំងនីមួយៗ ហើយវ៉ាក់សាំងដែលគេធ្លាប់ផលិតតាមបែបបុរាណ ក៏មានប្រតិកម្មរបស់វាដែរ ព្រោះគ្រប់ប្រភេទវ៉ាក់សំាងគឺគេប្រើ ប្រាស់វីរុស ដើម្បីយកមកអនុវត្តផលិតជាវ៉ាក់សំាង ដូច្នេះប្រតិកម្មរបស់វ៉ាក់សំាងគឺត្រូវតែមាន។ លោកជំទាវបន្តទៀតថា ការដែលមានប្រតិ កម្មដូចជាក្តៅខ្លួន ឈឺមួយចំហៀងខ្លួន ឈឺក្បាល ឈឺ ពោះ និងក្អួត ទាំងអស់នេះ គឺជាប្រតិកម្មធម្មតារបស់វ៉ាក់សាំងទេតែប៉ុណ្ណោះទេ។
Facebay