IHOME

ច្បាស់ការ! សម្ដេចតេជោ ហ៊ុន សែន ចេញបញ្ជាក់ច្បាស់ៗទាក់ទងសារសំឡេងរឿងរៀបការ

យោងតាមការចេញផ្សាយរបស់ក្រសួងព័ព៌មាន សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា រដ្ឋាភិបាលមិនទាន់មានគោលការណ៍ណាក្នុងការអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ជាឡើងវិញទេ។ សារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេចកាលពីខែវិច្ឆិកា ឆ្នាំ២០២០។

សូមបញ្ជាក់ថា នៅថ្ងៃនេះមានការចែករំលែកតគ្នានូវសារសំឡេងចាស់មួយរបស់សម្ដេចតេជោ ដែលប្រកាសថានឹងអនុញ្ញាតឱ្យមានការរៀបចំអាពាហ៍ពិពារណ៍ឡើងវិញក្នុងរដូវរំហើយឆ្នាំនេះ។ សារសំឡេងនេះគឺក្នុងពេលដែល សម្ដេចតេជោ ប្រកាសនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បិទព្រឹត្តិការណ៍កូវីដ-១៩ ៣ វិច្ឆិកាកាលពីកន្លងទៅ ។

ចំពោះ ការអនុញ្ញាតឱ្យរៀបការផ្លូវការនោះនៅមិនទាន់មានច្បាស់ការនៅឡើយទេ បងប្អូនដែលបានដឹងពីការផ្សាយផ្សេងៗតាមរយ FacebookឬTelegramក្ដី ព័ត៌មាននោះ គឺតាំងពីឆ្នាំមុនមកម្លេះ ដូចអ្វីដែលបានបញ្ជាក់ខាងលើ៕

Facebay