IHOME

លោកជំទាវ ឱ វណ្ណឌីន ប្រាប់ពីទីតាំងដែលអ្នកបាត់កាតវ៉ាក់សំាងកូវីដ១៩ត្រូវទៅចាក់ដូសទី៣

សម្រាប់ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ក្រសួងសុខាភិបាល បានតម្រូវឲ្យអ្នកដែលទៅទទួលវ៉ាក់សាំង ត្រូវភ្ជាប់ជាមួយកាតចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ រួមជាមួយនិងអត្ដសញ្ញាណប័ណ្ណទៅជាមួយផងដែរ។ ហើយសម្រាប់កាតវ៉ាក់សាំងនេះ ក៏មានបងប្អូនយើងចំនួនបានបាត់ផងដែរ។ ប៉ុន្ដែវាមិនមែនជាបញ្ហារាំងស្ទះដល់ការទៅទទួលចាក់វ៉ាក់សាំងដូសទី៣ឡើយ។

បើយោងតាមប្រសាសន៍របស់លោកទំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុ​ ១៨ឆ្នាំឡើង នៅខេត្ដបាត់ដំបងកាលពីថ្ងៃទី១៣ ខែតុលា កន្លងទៅបានឲ្យដឹងថា អ្នកដែលបាត់កាតចាក់វ៉ាក់សាំង ក៏អាចទៅចាក់វ៉ាក់សាំងដូសជំរុញបានដែរ នៅក្នុងទីតាំងដែលធ្លាប់បានចាក់នាពេលកន្លងមក ព្រោះគ.វ.ក.១៩ មានប្រព័ន្ធអេឡិចត្រូចនិចគ្រប់គ្រងទិន្នន័យអ្នកដែលបានចាក់វ៉ាក់សំាងកូវីដ១៩ ។
លោកជំទាវមានប្រសាសន៍បន្ដថា «ប្រសិនបើបងប្អូនដល់វេនចាក់បានគ្រប់ ២ដូសរួចហើយ សុំអញ្ជើញទៅកន្លែងដែលត្រូវចាក់ ហើយនៅទីនោះក្រុមគ្រូពេទ្យលោកនឹងឆែកមើលតាមប្រព័ន្ធ ប្រសិនបើគាត់ចាក់ពិតមែន គឺយើងឆែកប្រព័ន្ធទៅគេឃើញហើយ ហើយប្រសិនបើឆែកប្រព័ន្ធទៅឃើញថាគាត់បានចាក់ដូស ទី១ថ្ងៃនេះ ដូសទី២ថ្ងៃនោះ អ៊ីចឹងត្រូវថ្ងៃដល់គាត់ចាក់ដូសទី៣ហើយ អ៊ីចឹងក្រុមគ្រូ ពេទ្យលោកអាចចាក់ជូនបាន ហើយនៅពេលនោះគេអាចធ្វើកាតថ្មីជូនគាត់បានផងដែរ ព្រោះយើងមានការនៅទីនោះស្រាប់ នេះគឺសម្រាប់តែអ្នកបានត្រឹមត្រូវ ហើយគាត់មាន នៅក្នុងប្រព័ន្ធអីត្រឹមត្រូវ ប៉ុន្តែប្រសិនបើការបាត់នេះក៏ត្រូវតែមានមូលហេតុឱ្យបានច្បាស់ លាស់ផងដែរ ដើម្បីជម្រាបទៅក្រុមគ្រូពេទ្យផងដែរ មិនមែនចេះតែទៅ ឧទាហរណ៍ថា អ្នកខ្លះខ្ជិលទៅផ្ទះទៅយកកាត ហើយប្រាប់គេថាបាត់កាត អ៊ីចឹងសុំចាក់ ដល់ពេលចាក់ទៅបានកាតមួយទៀត អ៊ីចឹងយើងត្រូវតែមានការប្រុង ប្រយ័ត្ននិងមានភាពស្មោះត្រង់ ទាំងអស់គ្នា»។

សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ចំនួនអ្នកដែលបានទទួលចាក់វ៉ាក់សាំងដូសទី២ ឬដូសជំរុញ នៅទូទាំងប្រទេសកម្ពុជាមានសរុបចំនួន ១,២១៨,៤៨៦ នាក់ហើយ៕
Facebay