IHOME

នាំកូវីដ-១៩ជប៉ុន លេប១ថ្ងៃ១គ្រាប់ មានប្រសិទ្ធភាពខ្លាំងបើប្រើជាមួយថ្នាំអាមេរិកMolnupiravir

ក្រុមហ៊ុនផលិតឱសថជប៉ុន Shionogi បានលើកឡើងថា ថ្នាំគ្រាប់កូវីដ-១៩ដែលខ្លួនកំពុងផលិតអាចនឹងលក់បានចំនួនគិតជាទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ហើយថ្នាំគ្រាប់នេះកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រសិនបើប្រើប្រាស់បូកចូលគ្នាជាមួយថ្នាំគ្រាប់របស់ក្រុមហ៊ុនMerckអាមេរិកMolnupiravir។
លោក Isao Teshirogi នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Shionogi បាននិយាយកាលពីថ្ងៃពុធ ទៅកាន់កាសែត JapanTimes នេះថា ក្រុមហ៊ុននឹងរំពឹងថានឹងមានទិន្នន័យប្រាកដប្រជាមួយក្នុងដំណើរការសាកល្បងចុងក្រោយបង្អស់សម្រាប់ថ្នាំរបស់ខ្លួននៅខែធ្នូ ដើម្បីដាក់ពាក្យស្នើសុំអនុម័តច្បាប់ក្នុងការដាក់ឱ្យប្រើប្រាស់ក្នុងប្រទេសជប៉ុន។ លោកនិយាយថា ក្រុមហ៊ុននឹងចាប់ផ្ដើមផលិតថ្នាំនៅខែនេះ ហើយសង្ឃឹមថា ក្រុមហ៊ុននឹងអាចផលិតបាន១លានគ្រាប់នៅដើមឆ្នាំក្រោយ ហើយលោករំពឹងថាការផលិតឈានដល់ ៦-៧លានគ្រាប់ នៅខែមីនា ឆ្នាំ២០២៣ខាងមុខ។

លោក Isao Teshirogi​ បន្តថា ប្រសិនបើតម្លៃថ្នាំ Molnupiravir របស់ក្រុមហ៊ុនMerckអាមេរិក ប្រហែល៧០០$ក្នុងការព្យាបាលត្រូវបាននៅប្រទេសអាមេរិក អឺរ៉ុប និងជប៉ុននោះ លោកគិតថា ការលក់ថ្នាំគ្រាប់កូវីដ-១៩របស់ក្រុមហ៊ុនShionogi យ៉ាងហោចណាស់ ១ពាន់ទៅ២ពាន់លានដុល្លារ ហើយតម្លៃនេះនឹងត្រូវរំពឹងទុកក្នុងរយៈពេលជាច្រើនឆ្នាំដំបូង។

លោកបាននិយាយបន្តទៀតថា ថ្នាំគ្រាប់របស់ក្រុមហ៊ុនShionogiគឺជាថ្នាំទប់ស្គាត់ប្រូតេអុីន ប្រូទីស ហើយកំណត់គោលដៅដំណើរការចម្លងមេរោគជាថ្នាំគ្រាប់របស់ក្រុមហ៊ុនMerckអាមេរិក ហេតុនេះថ្នាំគ្រាប់ទាំងពីរប្រភេទនេះអាចប្រើជាមួយគ្នាបានហើយកាន់តែមានប្រសិទ្ធភាពខ្លាំងក្នុងការកម្ចាត់មេរោគឆ្លងកូវីដ-១៩។ ប៉ុន្តែសមាសធាតុទាំងពីរនេះត្រូវមានការយល់ពីព្រមពីនិយ័តករ មុននឹងសម្រេចយកទៅប្រើប្រាស់រួមគ្នា។
ក្រុមហ៊ុនShionogi បង្កើតថ្នាំគ្រាប់កម្ចាត់មេរោគកូវីដ-១៩នេះឡើង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ដែលមានរោគសញ្ញាស្រាល ឬមិនបញ្ចេញរោគសញ្ញាឱ្យជាសះស្បើយត្រឹមរយៈពេល៥ថ្ងៃតែប៉ុណ្ណោះ ស្របពេលដែលក្រុមហ៊ុនMerck អាមេរិក ផលិតថ្នាំគ្រាប់កូវីដ-១៩នេះដែរ អះអាងថា ថ្នាំលេបរបស់ខ្លួនអាចការពារពីមេរោគឆ្លងនិងស្លាប់ដោយសារកូវីដ-១៩ បាន៥០%។​
គួរបញ្ជាក់ផងដែរថា ក្រៅពីថ្នាំគ្រាប់ទាំងពីរនេះ ក៏មានក្រុមហ៊ុនធំៗដទៃទៀតផងដែរ ដូចជាក្រុមហ៊ុនPfizer ក្រុមហ៊ុនAstraZeneca និងក្រុមហ៊ុនRoche ដែលកំពុងតែមមាញឹកអភិវឌ្ឍនថ្នាំគ្រាប់កម្ចាត់មេរោគកូវីដ-១៩៕
Facebay