IHOME

ក្រសួងបង្ហាញលទ្ធផលថ្មីនៃអ្នកជំងឺកូវីដ១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅមុននេះបន្ដិច (ថ្ងៃទី១២ ខែតុលា ឆ្នាំ) ស្ដីពីស្ថានភាពជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែតុលា កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន ២៦៧ នាក់ ក្នុងនោះមានករណីនាំចូល ១៩ នាក់ និងករណីឆ្លងក្នុងសហគមន៍ចំនួន ២៤៨ នាក់។

ដោយសេចក្ដីជូនព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្រៅតែអ្នកឆ្លងថ្មីនេះ នៅថ្ងៃជាមួយគ្នា ក្រសួងក៏បានរកឃើញអ្នកជំងឺដែលបានព្យាបាលជាសះស្បើយចំនួន ៣៩៩ នាក់ និងអ្នកជំងឺដែលបានស្លាប់បាត់បង់ជីវិតចំនួន ១៧ នាក់ផងដែរ។
ដូច្នេះទិនន្ន័យខាងលើនេះ បានធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ១១៥,៣៣៥ នាក់ អ្នកជំងឺព្យាបាលជាសះស្បើយសរុបចំនួន ១០៨,៨០២ នាក់ និងអ្នកជំងឺស្លាប់បាត់បង់ជីវិតកើនឡើងដល់ ២,៥៤៤ នាក់ផងដែរ។
យ៉ាងណាទាក់ទងនឹងបញ្ហា នេះក្រសួងនៅតែបន្ដអំពាវនាវដល់សាធារណជនទាំងអស់ បន្ដអនុវត្ដវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ និងចូលរួមទៅទទួលការចាក់វ៉ាក់សាំងបង្ការឲ្យបានគ្រប់ៗគ្នា។ ហើយសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយ ក៏ត្រូវតែបន្ដការអនុវត្ដវិធានការសុខាភិបាលឲ្យហ្មត់ចត់ដូចគ្នា ព្រោះថាទោះចាក់រួចហើយ ក្ដីក៏នៅតែអាចឆ្លងជំងឺនេះបាន បើសិនមិនបានអនុវត្ដវិធានការឲ្យបានត្រឹមត្រូវ៕
Facebay