IHOME

អ្នកនៅផ្នែកខាងក្រោមប្រយ័ត្ន​ ! មុននេះ​ទំនប់​វា​រី​អគ្គិសនី​កំចាយធ្វើការបើកបង្ហូរទឹកពីអាងដោយសារទឹកកើន

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ដកំពតនៅមុននេះបន្ដិចបានឲ្យដឹងថា កាលពីវេលាម៉ោង ១១ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រុមបច្ចេកទេសនៃទំបន់វារីអគ្គិសនីកំចាយបានធ្វើការបើកបង្ហូរទឹកដោយសន្សឹមៗចេញពីអាងស្ដុកទឹកខាងលើ។

តាមការបញ្ជាក់របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ដ ការសម្រេចបើកទឹកនេះ គឺដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្ដធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ នៅទូទាំងខេត្ដកំពតធ្វើឲ្យលំហូរទឹកក្នុងអាងស្ដុកទឹកទំនប់វារីអគ្គិសនីកំចាយ មានចំនួនកើនឡើង ដល់កម្រិតត្រូវរំដោះទឹកចេញពីទំបន់។

ដូច្នេះសម្រាប់ពលរដ្ឋដែលស្ថិតនៅផ្នែកខាងក្រោម នៃបណ្ដោយខ្សែទឹកដែលបើកចេញពីអាងស្ដុកទឹកនេះ សូមមានការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុពីជំនន់ទឹកដែលបានបង្ហូរនេះ៕
Facebay