IHOME

កុំឱ្យឆ្លងកូវីដចូលប្រទេស! ចិន ជះលុយ២៦០លាន$ សង់៥ពាន់បន្ទប់ ទុកធ្វើចត្តាឡីស័កភ្ញៀវចូលមកចិន

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិន បានសម្រេចធ្វើការទម្លាក់លុយប្រមាណ ២៦០លានដុល្លារ សាងសង់អគារ ឱ្យគ្រប់៥០០០បន្ទប់ នៅក្នុងទីក្រុងក្វាងចូល ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ភ្ញៀវបរទេសដែលចូលមកប្រទេសចិន ការពារកុំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

ប្រភពដដែលបានឱ្យដឹងទៀថា អគារទាំងនេះ នឹងត្រូវសាងសល់ឡើងឱ្យមានកំពស់៣ជាន់ ហើយចំណែកឯដំបូងវិញ គឺនឹងសាងសង់តាមរចនាបថបុរាណចិន និងលាបពណ៌ប្រផេះ។ ចំពោះការសាងសង់វិញ រដ្ឋាភិបាលចិនបានដាក់គោលដៅសាងសង់ផ្លេកបន្ទោល ពោលគឺនឹងសម្រុកសាងសង់អគារសរុបមាន៥០០០បន្ទប់នេះ ឱ្យហើយត្រឹមរយៈពេល៣ខែប៉ុណ្ណោះ។
 

ជាមួយគ្នានេះដែរ ការបង្កើតមជ្ឍមណ្ឌលចត្តាឡីស័កដែលមាន៥០០០បន្ទប់នេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលរដ្ឋាភិបាលចិន គ្រោងនឹងបើកផ្នែកខ្លះនៃប្រទេសរបស់ខ្លួនឱ្យអ្នកដំណើរពីបរទេសចូលមកប្រទេសខ្លួន ដើម្បីឱ្យដំណើរការនៃសេដ្ឋកិច្ចចិនកាន់តែមានភាពល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា ការបង្កើតមជ្ឍមណ្ឌលចត្តាឡីស័កអ្នកដំណើរបរទេសនេះ គឺជាយុទ្ធសាស្រ្ដដ៏ឆ្លាតវ័យមួយ ក្នុងការការពារកុំឱ្យមានការចម្លងនូវជំងឺកូវីដ១៩ ចូលក្នុងប្រទេសរបស់ ស្របពេលដែលបច្ចុប្បន្នស្ថានភាពកូវីដ១៩ ក្នុងស្រុកចិន គឺស្ថិតក្នុងការគ្រប់គ្រងបានយ៉ាងល្អ ហើយក៏គ្មានវត្តមាននៃវីរុសបំប្លែងថ្មីដែរ។ ហេតុនេះចិនគ្រាន់តែខំការពារកុំឱ្យមានករណីចម្លងវីរុសកូវីដ១៩ ពីខាងក្រៅមកប៉ុណ្ណោះ៕

Facebay