IHOME

ចិននិងអឺរ៉ុបកំពុងជួបបញ្ហាធ្ងន់ធ្ងរដោយសារខ្វះថាមពលប្រើប្រាស់ ផ្ទះដាច់ភ្លើងហើយរដូវរងាជិតមកដល់ទៀត

ការទប់ស្កាត់នូវការប្រើប្រាស់នៅទូទាំងប្រទេសចិនដែលបណ្តាលមកពីកត្តាជាច្រើនរួមទាំងការកើនឡើងនៃតម្លៃធ្យូងថ្មនិងតម្រូវការប្រើប្រាស់ភ្លើងកើនឡើងខ្លាំងបាននាំឱ្យមានផលប៉ះពាល់ដល់រោងចក្រចិនគ្រប់ប្រភេទ ដោយមានរោងចក្រខ្លះត្រូវបានកាត់បន្ថយបុគ្គលិកនិងខ្លះទៀតត្រូវបិទទាំងស្រុង។ ក្រុមអ្នកវិភាគឧស្សាហកម្មព្យាករណ៍ថា ស្ថានភាពនេះអាចកាន់តែអាក្រក់ទៅ ៗ នៅពេលរដូវរងាខិតជិតមកដល់។ 

ដោយសារ ផ្អាកការផលិតដែលបណ្តាលមកពីការទប់ស្កាត់ការប្រើប្រាស់អគ្គីសនីក្នុងរោងចក្រ អ្នកជំនាញជឿជាក់ថា អាជ្ញាធរចិននឹងដាក់ចេញវិធានការថ្មីមួយ រួមទាំងកំណត់តម្លៃធ្យូងថ្ម ដើម្បីធានានូវការផ្គត់ផ្គង់អគ្គិសនីឡើងវិញឱ្យមានស្ថិរភាព។ រោងចក្រវាយនភ័ណ្ឌមួយកន្លែងមានមូលដ្ឋាននៅខេត្តជាំងស៊ូភាគខាងកើតប្រទេសចិន បានទទួលសេចក្តីជូនដំណឹងពីអាជ្ញាធរមូលដ្ឋាន អំពីការដាច់ចរន្តអគ្គិសនីចាប់ពីថ្ងៃទី ២១ ខែកញ្ញា រហូតដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២១។ 
 

លោក Wu ជាប្រធានគ្រប់គ្រងរោងចក្រ បានប្រាប់កាសែត Global Times កាលពីថ្ងៃអាទិត្យថា៖ ការកាត់បន្ថយថាមពលអគ្គីសនីនេះ ពិតជាមានផលប៉ះពាល់ដល់យើងខ្លាំងណាស់ ផលិតកម្មត្រូវបានបញ្ឈប់ ការបញ្ជាទិញត្រូវបានផ្អាក ហើយកម្មករ ៥០០ នាក់របស់យើងទាំងអស់ត្រូវឈប់សម្រាកពេញមួយខែ។ 

លោកបន្តទៀតថា ក្រៅពីអតិថិជននៅប្រទេសចិន នៅក្រៅប្រទេសនឹងមានបញ្ហាការផ្គត់ផ្គង់ប្រេងឥន្ទនៈបន្ថែមទៀត ព្រោះការកង្វះថាមពលអគ្គីសនីប្រើប្រាស់។ លោកបន្ថែមថាមានក្រុមហ៊ុនជាង ១០០ នៅក្នុងស្រុកដាហ្វេងទីក្រុងយ៉ានធានខេត្តជាំងស៊ូដែលកំពុងប្រឈមមុខនឹងបញ្ហាដូចគ្នា។ 

លោក Lin Boqiang នាយកមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចអគ្គីសនីចិននៅសាកលវិទ្យាល័យ Xiamen បានប្រាប់ Global Times ឱ្យដឹងថា ជាលទ្ធផលនៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ ការប្រើប្រាស់ថាមពលអគ្គិសនីសរុបនៅឆមាសទីមួយនៃឆ្នាំនេះបានកើនឡើងជាង ១៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយសារបញ្ហានេះ តម្រូវការទីផ្សារឧស្សាហកម្មធ្យូងថ្មដែកថែប និងប្រេងឆៅបានកើនឡើងខ្លាំងនៅទូទាំងពិភពលោក។ 

អ្នកវិភាគជាន់ខ្ពស់មកពីប្រទេសសិង្ហបុរីនៅ Phillip Securities លោក Terence Chua បានឱ្យដឹងតាមសារព័ត៍មាន CNA ថា ការផ្អាកផ្គង់ផ្គង់អគ្គីសនីចិន នឹងបង្កឱ្យមានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ការប្រើប្រាស់អគ្គីសនីលើពិភពលោករួមទាំងប្រទេសសិង្ហបុរី ម្យ៉ាងតៀត នឹងធ្វើឱ្យមានផលប៉ះពាល់ដល់ការបាត់បង់ការងាររបស់ពិភពលោកផងដែរ។ លោកបន្តទៀតថា បញ្ហានេះនឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញនិងនាំចូលផលិតផលរវាងប្រទេសទាំងពីរទៀតផង។

Facebay