IHOME

ដំបងយក្សបាតដៃអាចហូបបានឬទេ ហើយរុក្ខជាតិប្រភេទនេះមានសារធាតុចិញ្ចឹមអ្វីខ្លះ?

ស្រាយចង្ងល់មួយចំនួនរបស់បងប្អូនដែលកំពុងតែឆ្ងល់ តើអាចបរិភោគដើមដំបងយក្សបាតដៃ ឬដើមដំបងពេជ្យបានដែរឬទេ? រុក្ខជាតិនេះ មានជាង១,៤០០ប្រភេទនៅលើភពផែនដី ដែលរុក្ខជាតិខ្លះវាមានរូបរាងនិងសំបូរឬគ្រួសារស្រដៀងនឹងរុក្ខជាតិដំបងយក្សបាតដៃឬដំបងពេជ្យនេះណាស់ ប៉ុន្តែមានសណ្ដានខុសគ្នា ដែលយើងមិនអាចយកមកបរិភោគបានទេ។ 

ប្រភេទដំបងយក្សបាតដៃ ដែលគេនិយមបរិភោគ មានឈ្មោះវិទ្សាសាស្រ្តថា Opuntia ficus-indica ស្ថិតនៅក្នុងគ្រួសារ Cactaceae ។ រុក្ខជាតិនេះ ជាប្រភេទរុក្ខជាតិឧស្សាកម្មសក្ដានុពលនាំចេញរបស់ប្រទេសមិកស៊ិកកូ ដោយមានលក្ខណៈពិសេសអាចបរិភោគបានទាំងផ្លែ រហូតដល់សន្លឹកខ្ចីរបស់វា។ ផ្លែរបស់វាមានរាងដ្រដៀងនឹងស្រការនាគ មានពណ៍ក្រហមនៃគល់ផ្លែ ហើយទ្រង់ទ្រាយផ្លែមានបន្លារនៅតាមភ្នែកលើផ្លែ និងមានរសជាតិជូរអែម។ 
 

Facebay