IHOME

មេធំ Moderna អះអាងថាកូវីដ១៩នឹងបញ្ចប់នៅឆ្នាំក្រោយខណៈពិភពលោកមានវ៉ាក់សាំងគ្រប់គ្រាន់

ការរីរាលដា​លនៃជំងឺកូវីដ១៩ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២២ខាងមុខនេះ ខណៈ​ពិភពលោកយើងអាចផលិតវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាជនទូទាំងពិភពលោកនេះ បើយោងតាមការលើកឡើងរបស់លោក Stéphane Bancel ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនModerna ដែលផ្ដល់បទសម្ភាសន៍ដល់កាសែតស្វីស Neue Zuercher Zeitung កាលពីពេលថ្មីៗនេះ។
 លោកបានប្រាប់កាសែតស្វីសថា បើយើងមើលទៅសមត្ថភាពនៃការពង្រីកការផលិតវ៉ាក់សាំងនៅ៦ខែចុងក្រោយនេះឃើញថាត្រឹមពាក់កណ្ដាលឆ្នាំក្រោយយើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដូច្នេះមនុស្សទាំងអស់លើផែនដី នឹងទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា។
នាយកប្រតិបត្តិក្រុមហ៊ុន Moderna រូបនេះបានឲ្យដឹងទៀតថា សម្រាប់អ្នកដែលមិនចាក់វ៉ាក់សាំងក៏នឹងអាចបង្កើតប្រព័ន្ធភាពស៊ាំដោយ​​ធម្មតាជាតិដែលធ្វើឲ្យវីរុសមិនងាយឆ្លងបានទេ ហើយអ្នកដែលមិនបានទទួលវ៉ាក់សាំង​អាចបង្កើនប្រព័ន្ធភាពស៊ាំដោយខ្លួនឯង។ លោកក៏បានសង្កត់ធ្ងន់ថាពេលមនុស្សប្រព័ន្ធភាពស៊ាំខ្លាំងនោះស្ថានភាពនៃជំងឺកូវីដនឹងប្ដូរទៅជាដូចជំងឺផ្ដាសាយធម្មតាដែលកើតមានក្នុងជីវិតមនុស្សប្រចាំថ្ងៃអ៊ីចឹង តែបើអ្នក​ក៏ត្រូវចាក់វ៉ាក់សាំងការពារ មិនអ៊ីចឹងទេអ្នកអាចនឹងមានជំងឺបញ្ជូលនៅមន្ទីរពេទ្យ។​
យ៉ាងមិញលោកវេជ្ជបណ្ឌិត ​Anthony Fauci ប្រធានវិទ្យាស្ថានជាតិអាឡែហ្ស៊ីនិងជំងឺឆ្លងនៃសហរដ្ឋអាមេរិក មានទស្សនយល់ខុសពីលោក Stéphane Bancel។ វេជ្ជបណ្ឌិត ​Anthony Fauci ថាស្ថានភាពកូវីដអាចបញ្ចប់ទៅបានលុះត្រាតែមានប្រជាជនអាមេរិកតិចតួចប៉ុណ្ណោះដែលឆ្លងរាល់ថ្ងៃ តែបច្ចុប្បន្នជំងឺកូវីដ១៩នៅបន្តឆ្លងប្រមាណជា១៦ម៉ឺនករណីក្នុងមួយថ្ងៃជាសញ្ញាមួយបង្ហាញទាន់គ្រប់គ្រងបាននៅល្អឡើយហើយវាអាចគំរាមគំហែងដល់សុខភាពសាធារណៈទៀតផង៕
Facebay