IHOME

រាំសិនទៅ! ក្រសួងបង្ហាញមូលហេតុដែលកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីច្រើននៅប៉ុន្មានថ្ងៃចុងក្រោយនេះ

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី មានការហក់ឡើងខ្លាំងគួរឲ្យបារម្ភ ពោលនៅក្នុង១ថ្ងៃ រកឃើញជាង ៨០០ នាក់ឯណោះ។ ទាក់ទងនឹងបញ្ហានេះដែរ មន្រ្ដីជនខ្ពស់ នៃក្រសួងសុខាភិបាល ក៏បានធ្វើការចេញបកស្រាយភ្លាមៗជូនដល់សាធារណៈជនផងដែរ។

តាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាខេត្តព្រៃវែងកាលពីថ្ងៃទី២៧ ខែកញ្ញា ម្សិលមិញ ការកើនឡើងនេះ គឺដោយសារ បុគ្គលមួយចំនួន មិនអនុវត្តវិធានការសុខាភិ បាលត្រឹមត្រូវ ជាពិសេសការជួបជុំ និងការចល័តបុគ្គលពីកន្លែងមួយទៅមួយទៀត។

ជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចូលមកដល់ ពលរដ្ឋបានរៀបចំចង្កាន់ទៅប្រគេនព្រះសង្ឃដែលគង់នៅតាមទីវត្ដអារាម ដែលធ្វើឲ្យចលនារបស់មនុស្សកើនឡើង ជាក់ស្ដែងពួកគាត់ទៅផ្សារទិញម្ហូបអាហារទិញម្ហូបអាហារ ដើម្បីធ្វើចង្ហាន់។ មួយទៀតនោះគឺចរាចរនៅលើផ្លូវសាធារណៈមានការកកកុញច្រើន ក៏ជាហេតុធ្វើឲ្យបានការចម្លងផងដែរ។
លោកជំទាវបន្ដថា អ្វីដែលយើងមើល ឃើញប្រសិន បើយើងទុកលទ្ធភាពឱ្យបុគ្គលចល័តគាត់ច្រើនតទៅទៀត នោះមហាអន្តរាយនៃសុខភាពសាធារ ណៈវានឹងកើតឡើង ដែលយើងមិនអាចប៉ាន់ប្រមាណបាននោះទេ។ ទី២ នៅពេលដែលបុគ្គលគាត់ចល័តទៅមកក្នុងវត្តដោយខ្វះការប្រុង ប្រយ័ត្ន ដោយខ្វះការអនុវត្តនូវវិធានការការពារ។
ទី៣ ដែលយើងសង្កេតឃើញនោះ គឺការជួបជុំ ពីព្រោះដល់ពេលមានពិធីបុណ្យទាន គឺបងប្អូនប្រជា ពលរដ្ឋរបស់យើងច្រើនតែធ្វើ ការជួបជុំគ្នា ដោយគាត់ភ្លេចគិតថា វីរុសកូវីដ១៩ វានៅចរាចរណ៍នៅឡើយ ហើយវីរុសនេះគឺវានៅក្បែរៗយើងនៅឡើយទេ។ អ៊ីចឹងវាបង្កលក្ខណៈមួយឱ្យវីរុសកូវីដ ១៩ នេះ វានឹងធ្វើចរាចរណ៍ពីបុគ្គលមួយទៅបុគ្គលមួយ។
ការកើនឡើងនិងការហក់ឡើងនៃករណីឆ្លងនេះ ដោយសារយើងរកឃើញនៅកន្លែងដែលផ្តុំគ្នា ដូចជា ក្នុងផ្សារព្រោះវាជាទីប្រជុំជន ដែលមនុស្សម្នាជាច្រើនបានទៅកាន់ទីនោះ ឬក៏នៅក្នុងទីវត្តអារាម ឬក៏នៅក្នុងកន្លែង ណាមួយដែលមានការជួបជុំ គ្នា អ៊ីចឹងចំនួនច្រើននេះដែលយើងបូកទៅ យើងឃើញហក់ឡើងច្រើន
លោកជំទាវបានរំលឹក ដល់ពលរដ្ឋគ្រប់រូបផងដែរ សូមកុំឲ្យភ្លេចវិធានការ ៣ កុំ ៣ ការពារ​ បូករួមជាមួយនិងការចាក់វ៉ាក់សាំង ទើបយើងអាចគេចផុតពីជំងឺកូវីដ១៩បាន។

សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ១១០,៧៩២នាក់ ព្យាបាលជាសះស្បើយ ១០១,៦៩០ នាក់ ខណៈនៅមុននេះបន្ដិចក្រសួងទៀតប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៨៦៦ នាក់បន្ថែមទៀត៕
 
Facebay