IHOME

បច្ចេកទេសចិញ្ចឹមកន្ទាទូក! ខណៈអាជីករ១រូបនិយាយថា នៅខ្មែរមានតម្រូវការខ្ពស់ មិនទាន់មានអ្នកចិញ្ចឹមបានទេ

កន្ទាទូកជាសត្វមួយប្រភេទប្រជាជនខ្មែរយើងនិយមចូលចិត្តបរិភោគជាអាហារសម្រន់ ហូបលេង ហើយមានតម្លៃថ្លៃ។ សព្វថ្ងៃបើតាមការបញ្ចាក់របស់អាជីវករម្នាក់ដែលប្រកបរបរជាឈ្មួញកណ្តាលលក់កន្ទាទូកគាត់និយាយថា នៅស្រុកខ្មែរយើងមិនទាន់មានអ្នកចិញ្ចឹមកន្ទាទូកនេះបាននៅឡើយទេ។
ជាការពិតណាស់បើតាមការជួបសម្ភាស៍តាមទូរស័ព្ទ អ្នកស្រី ចាន់ថន ឈ្មួយទិញកន្ទាទូកមានទីតាំងស្ថិតនៅផ្សាដេប៉ូ រាជធានីភ្នំពេញ បានប្រាប់មកក្រុមចាបក្រហមថា សព្ទថ្ងៃអ្នកស្រីបានទិញកន្ទាទូកមកពីប្រជាកសិករនៅខេត្តបាត់ដំបងដែលពួកគាត់បានចាប់មកពីព្រៃ។ អ្នកស្រីបានបន្តទៀតថា សត្វកន្ទាទូកនេះជាក់ស្តែងគឺមានតែរដូវវស្សាទេ ដោយឡែកប្រាំងគឺយើងមិនមានសត្វកន្ទាទូកសម្រាប់លក់នោះទេ ព្រោះប្រជាកសិករមិនអាចចាប់បាន។ 
បន្ថែមលើនេះទៀត តាមការបញ្ជាក់របស់ឈ្មួយកណ្តាលរូបនេះថា កន្ទាទូកសព្វថ្ងៃមានតម្រូវការខ្ពស់ណាស់ រាល់ថ្ងៃអ្នកស្រីត្រូវទិញកន្ទាទូកប្រមាណជា ៥០០ក្បាលក្នុងមួយថ្ងៃ ដោយក្នុងតម្លៃ ១៣០០ ក្នុងមួយក្បាល ហើយចំនួនដែលអ្នកស្រីបានទិញមកនេះ មានថ្ងៃខ្លះអ្នកស្រីលក់មិនគ្រប់ឱ្យម៉ូយទៀតផង។ 
ដោយសារតែការផ្គត់ផ្គង់កន្ទាទូកលើទីផ្សារនៅខ្វះច្រើន ទើបបច្ចុប្បន្ននេះអ្នកស្រី បានសម្រេចចិត្តទៅសាកចិញ្ចឹមកន្ទាទូកដោយខ្លួនឯង ប៉ុន្តែនៅមិនទាន់បានផ្លែផ្កាទេ គ្រោះទើបតែដាក់ភ្ញាស់ពងបានមួយសប្តាហ៍។ 
ដូច្នេះយោងតាមការបញ្ជាក់របស់ឈ្មួញកណ្តាលលក់កន្ទាទូកខាងលើយើងឃើញថា តម្រូវការកន្ទាទូកនៅស្រុកខ្មែរបច្ចុប្បន្នកំពុងតែត្រូវការច្រើន ប៉ុន្តែមិនទាន់មានកសិករខ្មែរយើងចិញ្ចឹមបាននៅឡើយទេ។ ទាញត្រឡប់មកវិញបើយើងក្រឡែកទៅមើលទីផ្សារកន្ទាទូកនៅប្រទេសថៃឯណោះវិញ ក៏កំពុងតែមានតម្រូវការខ្លាំងមិនខុសពីខ្មែរយើងប៉ុន្មានដែរ ក៏ប៉ុន្តែកសិករថៃគឺមានអ្នកចិញ្ចឹមកន្ទាទូកបានហើយ នៅតែខ្មែរយើងទេ។ ជាមួយគ្នានេះដែរ ដើម្បីជាគំនិតឱ្យកសិករខ្មែរយើងចេះចិញ្ចឹមកន្ទាទូកដើម្បីផ្គត់ផ្គង់ទីផ្សារ ថក្ងៃនេះក្រុមការងារយើងនិងមកណែនាំបងប្អូនពីបច្ចេកទេសចិញ្ចឹមកន្ទាទូកដែលបានស្រាវជ្រាវមកពីប្រទេសថៃ៖
១. ទីតាំងចិញ្ចឹម 
ចំពោះទីតាំងចិញ្ចឹមកន្ទាទូកបងប្អូនត្រូវជ្រើសយកកន្លែងដែលស្ងប់ស្ងាត់ មិនមានជារំខានខានពីសត្វស្លាបជាពិសេសគឺមាន់ និងទា ពីព្រោះថាប្រសិនជាបងប្អូនដាកើចិញ្ចឹកកន្ទាទូកនៅជិតកន្លែងចិញ្ចឹមមាន់ និងទា នោះវានឹងមកស៊ីកន្ទាទូកយ់ងអស់មិនខាន។ 
២. ការរៀបចំកន្លែងចិញ្ចឹម 
បងប្អូនអាចជីកស្រះ ធ្វើអាងស៊ីម៉ង់ ឬ ចិញ្ចឹមក្នុងតង់ប្លាស្ទិកក៏បាន ប៉ុន្តែនៅបរិតេនដែលបងប្អូនចិញ្ចឹមគឺត្រូវធ្វើរោងសំណាញ់ព័តឱ្យជិតទាំងដំបូល និងជញ្ជាំងខងខាង ពីព្រោះដើម្បីការពារកន្ទាទូករបស់យើងពីពពួកសត្វផ្សេងៗដែលចង់មកយាយី។ 
៣. ការបង្កាត់ពូជ 
យើងត្រូវជ្រើសយកមេពូជកន្ទាទូកដែលមានអាយុចាប់ពី១ឆ្នាំឡើងទៅមកបង្កាត់ ហើយដើម្បីសម្គាល់ថាកន្ទាទូកនោះមានអាយុមួយឆ្នាំឡើងទៅនោះយើងអាចសំណាំនៅលើស្លាបរបស់វា កាលណាវាមានកាន់តែចាស់ស្លាបរបស់វានឹងមានពណ៌ត្នោត លាយជាមួយពណ៌ខ្មៅដិត។ បន្ទាប់ពីរើសមេពូជរួចរាល់ហើយ ត្រូវយកមេពូជ ចំនួន ៥ ក្បាល មិនឈ្មោល ២ ក្បាលទីដាក់បង្កាត់នៅក្នុងស្រះ ដោយស្រះដែលត្រូវបង្កាតនោះបងប្អូនត្រូវព័តសំណាញ់ជុំវិញ ហើយដាប្រទេសរុក្ខជាតិដូចជាកំប្លោក ឬ ដាំស្រូវដើម្បីឱ្យវាឡើងពង។ 
៤. របៀបចិញ្ចឹម 
បងប្អូនត្រូវយកកន្ទាទូកដែលទើបនឹងញាស់មកដាក់ចិញ្ចឹមនៅក្នុងស្រះដែលយើថបានរៀបចំដូចដែលបានរៀបរាប់ខាងលើ ហើយចំពោះការថែទាំវិញ គឹមិនពិបាកនោះទេ បងប្អូនគ្រាន់តែដាក់ពាប្រកូនត្រីតូចៗ ឬ ដង្កូវទឹកជាដើមដើម្បីឱ្យថាស៊ី ហើយចំពោះទឹកគឺបងប្អូនមិនចាំបាច់ធ្វើការផ្លាស់ប្តូរទឹកនោះទេ។ 
៥. ការប្រមូលផល 
បន្ទាប់ពីដាក់ចិញ្ចឹមរហូតដល់ប្រមូលផល គឺត្រូវចំណាយរយៈពេល ៦ ទៅ ៨ ខែ ប្រសិនជាយើងមើលថែវាដាក់ចំណីឱ្យវាស៊ីដិតដល់អាចថា ត្រឹមតែ ៤ ទៅ ៥ ខែអាចប្រមូលផលបានហើយ។ 
Facebay