IHOME

អភិបាលខេត្តសៀមរាប បញ្ចេញសារក្តៅទាំងយប់អាចនឹងដាក់ខេត្តសៀមរាបជាតំបន់ក្រហមឆាប់ៗនេះ

មុននេះបន្តិចយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ ឯកឧត្តមទៀត សីហា បានបញ្ចេញសារក្តៅមួយថា ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋ មួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់។ 
ឯកឧត្តមក៏បានបន្តទៀតថា  <ខ្ញុំបាទសូមការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត>។ 
ជាចុងក្រោយ ឯកឧត្តមក៏សូមជូនពរ ពុកម៉ែបងប្អូនទាំងអស់អោយផុតពី គ្រាដ៏លំបាកនេះជាមួយគ្នា សូមអរគុណ ដោយប្រជាជនទាំងអស់គ្នាត្រូវរស់នៅតាមបែបគន្លងថ្មី , ការពារខ្លួនឯងស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក ជាពិសេសនោះសូមកុំភ្លេចវិធានការ៣ការពារ ៣កុំ ៕
 
Facebay