IHOME

មិនហួសពេលទេ! អ្នកមិនទាន់ចាក់ដូសទី១ អាយុ១២-១៧ឆ្នាំ និងអាយុ១៨ឆ្នាំឡើង សូមទៅចាក់នៅ៨ទីតាំងនេះ

មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង ស្ដីពីការបន្តផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើងទៅ និងកុមារ-យុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលខកខានមិនបានមកទទួលវ៉ាក់សាំង ឬទើបគ្រប់អាយុទទួលវ៉ាក់សាំង។
រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ទោះបានបិទបញ្ចប់យុទ្ធនាការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប៉ុន្តែនៅតាមទីតាំងមន្ទីរពេទ្យបង្អែក ចំនួន ០៨ទីតាំង ដែលនៅជិតលំនៅឋាន ឬមណ្ឌល រៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីរសៀល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

ដើម្បីការពារសុខភាពរបស់បងប្អូន ពិសេសកូនៗនិងសិស្សានុសិស្សទើបចាប់ផ្ដើមរៀនពីថ្ងៃនេះផង យើងគួរតែទៅចាក់វ៉ាក់សាំងដើម្បីបង្កើនភាពស៊ាំដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជំងឺបំប្លែងខ្លួនថ្មីដែលសមត្ថភាពឆ្លងរហ័សដល់មនុស្ស។ ហេតុដូចបានជម្រាបសូមបងប្អូនជម្រុញកូនចៅទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។ ម្យ៉ាងទៀត លិខិតបញ្ជាក់ទីលំនៅសម្រាប់អ្នកមកពីខេត្តស្នាក់នៅភ្នំពេញ សូមបងប្អូនទាក់បញ្ជាក់តាមរយៈលេខទូរស័ព្ទនេះ ០២៣ ៧២២ ៧៣៩។

សូមបញ្ជាក់ថា ខាងក្រោមនេះគឺជាទីតាំងដែលបងប្អូនត្រូវទៅចាក់វ៉ាក់សាំង៖ 
១.មន្ទីពេទ្យបង្អែករាជធានីភ្នំពេញ ៖ ផ្លូវលេខ ១៣៤ កែងផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា 
២.មន្ទីរពេទ្យបង្អែកចតុមុខ ៖ ផ្លូវលេខ ៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ 
៣.មន្ទីរពេទ្យបង្អែកដង្កោ ៖ ផ្លូវលេខ ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ 
៤.មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ ៖ ផ្លូវសែនសុខ៥ ភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ 
៥.មន្ទីរពេទ្យបង្អែកច្បារអំពៅ ផ្លូវលេខ៣៦១ កែងផ្លូវលេខ៦៣៨ សង្កាត់ច្បារអំពៅទី១ ខណ្ឌពោធិ៍សែនជ័យ 
៦.មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ៖ ផ្លូវលេខ៥៦Kភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ 
៧.មន្ទីរពេទ្យបង្អែកព្រែកព្នៅ ៖ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ 
៨.មន្ទីរពេទ្យបង្អែកសម្ដេចឪ-សម្ដេចម៉ែ ៖ ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ 
 
Facebay