IHOME

សាលាបើកហើយ! ឪពុកម្ដាយដែលដឹកកូនទៅសាលាបំពានវិធានការ១នេះនឹងត្រូវផាកពិន័យពី ២០ម៉ឺនទៅ១លានរៀល

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ សាលានៅក្នុងរាជធានីភ្នំពេញ បានបើកដំណើរការឡើងវិញជាផ្លូវការហើយ សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ។ ដោយការបើកដំណើរការឡើងវិញនេះទៀតសោធ គឺអនុវត្ដទៅតាមវិធានការសុខាភិបាល ក៏ដូចជាវិធានការរដ្ឋបាលរបស់សាលារាជធានីភ្នំពេញផងដែរ ដើម្បីការពារសុវត្ថិភាពពីជំងឺកូវីដ១៩។

ការបើកសាលារៀនឡើងវិញនេះដែរ ឃើញថាមានក្រសួងអប់រំ បានលើកទឹកចិត្ដដល់មាតា បិតា ក៏ដូចជាសិក្សានុសិស្សផ្ទាល់បានការប្រុងប្រយ័ត្នអំពីសុវត្ថិភាពសុខភាព។ ជាក់ស្ដែងនៅក្នុងការបើកសាលាវិញនេះ សិស្សានុសិស្សទាំងអស់ត្រូវបានលើកទឹកចិត្ដឲ្យវិចខ្ទប់អាហារមកពីផ្ទះ ឪពុកម្ដាយ ឬអាណាព្យាបាលគួរដឹកកូនមកសាលាផ្ទាល់ជាដើម។

ប៉ុន្ដែ នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីពេលថ្មីកន្លងទៅ បានបញ្ជាក់ថា មាតាបិតា ឬបុគ្គលទាំងឡាយណាដែលមានកាតព្វកិច្ចដឹកជញ្ជូនកូនៗទៅសាលារៀន ចាំបាច់ត្រូវអនុវត្ដកាតព្វកិច្ចពាក់ម៉ាស។ ក្នុងករណីពាក់ម៉ាសមិនបានត្រឹមត្រូវ ឬមិនពាក់ម៉ាស នឹងត្រូវផាកពិន័យជាទឹកប្រាក់ចន្លោះពី ២០០,០០៛ ដល់ ១,០០០,០០០៛

សម្រាប់សិស្សានុសិស្សវិញ នៅក្នុងពេលបើកសាលានេះ ក៏ត្រូវបានហាមដាច់ខាតចំពោះសកម្មភាពមួយចំនួនដូចជា

- ហាមការលក់ដូរចំណីអាហារភេសជ្ជៈគ្រប់ប្រភេទ នៅខាងក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សានីមួយៗ។

- មិនអនុញ្ញាតឲ្យទទួលទានអាហារជុំគ្នាក្នុងបរិវេណសាលារៀន ក្នុងនោះលើកទឹកចិត្ដឲ្យលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្ស ឲ្យវេចខ្ចប់អាហារ ភេសជ្ជៈពីគេហដ្ឋានរៀងៗខ្លួន សម្រាប់ទទួលទានក្នុងអំឡុងពេលបង្រៀន និងសិក្សា។

- ហាមឃាត់រាល់សកម្មភាពកីឡា ការលេងល្បែងកម្សាន្ដ ឬ សកម្មភាពផ្សេងៗដែលមានលក្ខណៈប្រមូលផ្ដុំ។ ក្នុងករណីមានតម្រូវការចាំបាច់ខានមិនបាន ត្រូវកាត់បន្ថយចំនួនអ្នកចូលរួមក្នុងកម្រិតអប្បបរមា រក្សាឲ្យបានគម្លាតសុវត្ថិភាព និងអនុវត្ដវិធានការសុខាភិបាលចាំបាច់។

- ផ្អាកបណ្ដោះអាសន្នការប្រើប្រាស់មធ្យោបាយធ្វើរួម សម្រាប់ដឹកជញ្ជូនសិក្សានុសិស្ស ក្នុងនោះមាតា បិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធ គួរប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ឬ មធ្យោបាយសាធារណៈដែលមានទំនុកចិត្ដខ្ពស់ជំនួសវិញ។

មួយវិញទៀតនៅឱកាសចុះពិនិត្យ និងបើកឱ្យដំណើរការរៀនឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សិស្សានុសិស្ស បើអត់មានប័ណ្ណចាក់វ៉ាក់សាំងទេ មិនអនុញ្ញាតឱ្យចូលរៀននោះដែរ៕
 
Facebay