IHOME

ដំណឹងល្អ! កម្ពុជាគ្រោងបើកដំណើរសកម្មភាពសេដ្ឋកិច្ចឡើងវិញ ខណៈត្រូវចាប់ផ្ដើមពីវិស័យទាំងនេះទៅ

កម្ពុជាគ្រោងបើកដំណើរការសេចកិច្ចឡើងវិញតាមបែបគន្លងថ្មី ដោយនឹងត្រូវចាប់ផ្ដើមពីវិស័យអប់រំ បន្ទាប់មកវិស័យទេសចរណ៍ក្នុងស្រុក និងទេសចរណ៍ដែលបានទទួលការចាក់វ៉ាក់សាំងរួចជាដើម។ នេះបើយោងតាមប្រសាសន៍លើកឡើងរបស់ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួបជាមួយលោកជំទាវ Victoria Kwakwa អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្ដមបញ្ជាក់ថា ការគ្រោងបើកដំណើរការសេដ្ឋកិច្ចឡើងវិញនេះ គឺដោយសារមកដល់ពេលនេះ កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងជូនប្រជាជនអាយុចាប់ពី ១៨ ឡើងទៅ បានប្រមាណ ៩០% ធៀបនឹងគោលដៅចំនួន ១០ លាននាក់ និងកុមារអាយុចាប់ពី១២ ដល់ក្រោម ១៨ ឆ្នាំ បានប្រមាន ១.៤ លាននាក់ ធៀបនឹងគោលដៅ ២ លាននាក់។ ខណៈបច្ចុប្បន្នកម្ពុជាក៏នឹងបើកដំណើរការសាលារៀនសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ទាំងអស់ឆាប់ៗនេះផងដែរ លើកលែងតែកម្រិតបឋមតែប៉ុណ្ណោះ។

ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញនេះផងដែរ គឺដំណើរល្អមួយសម្រាប់ម្ចាស់អាជីវកម្ម ក៏ដូចជាអ្នករកស៊ីតូចធំៗ នៅក្នុងស្រុក និងក្រៅស្រុក មានឱកាសក្នុងការដំណើរការអាជីវកម្មរបស់ខ្លួនបាន បន្ទាប់ពីខកខានមួយរយៈពេលកន្លងមក ដោយសារវីរុសកូវីដ១៩។ 

ទោះជាយ៉ាងណា នៅក្នុងជំនួបប្រជុំខាងលើនេះដែរ ឯកឧតម្ដ អូន ព័ន្ធមុនីរ័ត្ន ក៏បានស្នើសុំឱ្យធនាគារពិភពលោក ពិចារណាឡើងវិញលើលក្ខខណ្ឌឥណទានដែលមានកម្រិតសម្បទានខ្ពស់ដល់កម្ពុជា ដូចបណ្តាដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងពន្យាពេលអនុវត្តលក្ខខណ្ឌឥណទានថ្មី ដើម្បីឱ្យកម្ពុជាមានលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធធំៗ សម្រាប់គាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ៕
 
Facebay