IHOME

ទីបំផុត! អ្នកវិទ្យាសាស្រ្តចិនផលិតថ្នាំគ្រាប់កូវីដ-១៩ ដំបូងបង្អស់លើលោក ដោយជោគជ័យបាន២ប្រភេទ

ក្រុមហ៊ុនវ៉ាក់សាំងចិនឈានមុខគេដំបូងបង្អស់ដែលបានស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតថ្នាំគ្រាប់ ដើម្បីព្យាបាលជំងឺកូវីដ-១៩ដោយជោគជ័យនៅឆ្នាំ២០២១នេះ។ ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩នេះ ត្រូវបានផលិតនិងស្រាវជ្រាវដោយក្រុមអ្នកវិទ្យាសាស្រ្តវេជ្ជសាស្រ្តចិន និងក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinopharm មានប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនិងមធ្យម។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Global Time កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១នេះ ឱ្យដឹងថា ក្រុនហ៊ុន Sinopharm របស់ប្រទេសចិន កំពុងតែមមាញឹកក្នុងផលិតថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ ២ ប្រភេទ ជាខែលការពារដែលមានសមត្ថភាពអាចកាត់បន្ថយនិងបន្សាប ឥទ្ធិពលវីរុសកូរ៉ូណាដែលបានឆ្លងចូលក្នុងខ្លួនមនុស្សឱ្យមានកម្រិតស្រាល់។

លោក Zhang Yuntao អនុប្រធានក្រុមហ៊ុន CNBG បានថ្លែងប្រាប់ទូរទស្សន៍ចិន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ថា ថ្នាំព្យាបាលជំងឺកូវីដ-១៩ ទាំង២ប្រភេទនេះ ផលិតឡើងដោយផ្អែកតាមប្រព័ន្ធភាពស៊ាំ និងអង្គបដិប្រាណរបស់មនុស្ស ដើម្បីកាត់បន្ថយឥទ្ធិពលនិងបន្សាបសន្ទុះចម្លងរបស់មេរោគនិងវីរុសកូវីដ-១៩។
ក្រុមហ៊ុនចិននេះ អះអាងថា នេះគឺជាថ្នាំគ្រាប់ដំបូងបង្អស់លើពិភពលោកដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនវ៉ាក់សាំងចិន និងអ្នកវិទ្យាសាស្រ្តចិន ដើម្បីព្យាបាលជំងឺកូវីដ-១៩។ សង្ឃឹមថា ថ្នាំគ្រាប់ពីរប្រភេទនេះ នឹងអាចមកដល់កម្ពុជានាពេលខាងមុខ៕
 
Facebay