IHOME

លោកជំទាវ ឱ វណ្ណឌីន ថាកូវីដ១៩បំប្លែងខ្លួនថ្មី១ទៀតអាចនឹងកើតមាននៅកម្ពុជាបើពលរដ្ឋមិនអនុវត្តវិធានការសុខាភ

វីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទមូ (MU) បច្ចុប្បន្នបានកើនមាននៅតាមបណ្ដាប្រទេស ៣០ ទៅ៤០រួចហើយនៅលើសកលលោក ខណៈវីរុសនេះមិនទាន់មានវត្ដមាននៅក្នុងប្រទេសកម្ពុជានៅឡើយនោះទេ។ ប៉ុន្ដែអ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា វីរុសនេះអាចនឹងកើតមាននៅក្នុងប្រទេសកម្ពុជា បើសិនប្រជាពលរដ្ឋមិនចូលរួមអនុវត្ដវិធានការសុខាភិបាលទេនោះ។
ថ្លែងនៅក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពល រដ្ឋអាយុពី ១៨ឆ្នាំឡើង នៅខេត្តស្វាយរៀង នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា វីរុសបំប្លែងថ្មីប្រភេទមូនេះ មិនខុសពីអាល់ហ្វា និងដែលតាដែរ ប្រសិនបើប្រជាពលរដ្ឋទាំងអស់មិនបន្ដអនុវត្តនូវការ ការពារ ទប់ស្កាត់នូវការចម្លងវីរុសកូវីដ១៩ទេ នោះវីរុសនោះអាចឆ្លងចូលកម្ពុជាជាមិនខាន ដោយសារតែកាលពីកន្លងទៅ វីរុសបំប្លែងថ្មី អាល់ហ្វានិងដែលតា ក៏មិនមាននៅកម្ពុជាដែរ ប៉ុន្តែដោយការធ្វេសប្រហែសទើបមានវត្តមានមេរោគនៅកម្ពុជា។

លោកជំទាវបន្ថែមថា ទោះបីជាវិរុសបំប្លែងថ្មីប្រភេទមូ មិនទាន់មាននៅកម្ពុជាក៏ពិតមែន ប៉ុន្តែប្រសិន បើប្រជាពលរដ្ឋទាំងអស់ មិនរួមគ្នា អនុវត្តវិធានការសុខាភិ បាលទេ នោះវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទមូ (MU) នឹងអាចកើតមានឡើងនៅកម្ពុជា។ ក្នុងនោះលោកជំទាវក៏បានអំពាវនាវនិងក្រើន រំលឹកដល់ប្រជាពលរដ្ឋទាំង អស់ ទោះបីជាបានទទួលការចាក់វ៉ាក់សាំងរួចហើយក្តី (ដូសទី២ ឬដូសជំរុញ) សូមបន្តអនុវត្តនូវវិធានការសុខាភិ បាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីវីរុសកូវីដ១៩ ពិសេសវីរុសប្រភេទបំប្លែងផ្សេងទៀត។
លោកជំទាវបានបញ្ជាក់ទៀតថា វីរុសបំប្លែងថ្មីប្រភេទមូនេះ អង្គការសុខាភាពពិភពលោក (WHO) កំពុងធ្វើការតាមដានយ៉ាងដិតដល់បំផុត ហើយបច្នុប្បន្ននេះ គេមិនទាន់ដាក់វីរុសប្រភេទមូ ចូលទៅក្នុងប្រភេទវីរុសដែលខ្លាំងដូចអាល់ហ្វា និងដែលតានៅឡើយ។ ហើយវីរុសប្រភេទនេះ គឺកំពុងឋិតនៅក្នុងការ សិក្សាទៅលើការវិវឌ្ឍរបស់វាសិន៕
 
Facebay