IHOME

ក្រសួងបង្ហាញពីទីតាំងឆ្លងខ្លាំង ដែលធ្វើឲ្យកម្ពុជាមានអ្នកឆ្លងកូវីដ១៩ជាង៦០០នាក់/ថ្ងៃ នាប៉ុន្មានថ្ងៃចុងក

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាហាក់មានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ ពោលក្នុងមួយថ្ងៃៗតួរលេខនៃចំនួនអ្នកឆ្លងថ្មីមានជាង ៦០០ នាក់ឯណោះ។ ជាក់ស្ដែងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រសួងបានប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៦២៩ នាក់បន្ថែមទៀតផងដែរ។ តែបើឃើញក្រឡេកទៅមើលមួយរយៈមុនចំនួនអ្នកឆ្លងថ្មីមានការឆ្លាក់មកនៅ៤០០ស្ដើងតែប៉ុណ្ណោះក្នុងមួយថ្ងៃ។

ទន្ទឹមនឹងការកើនឡើងនេះផងដែរ នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ក្រសួងសុខាភិបាល ក៏បានធ្វើការអំពាវនាវប្រជពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារការចម្លងពីជំងឺមួយប្រភេទនេះ។ ហើយក្នុងនោះក្រសួងបានរកឃើញថា គរណីផ្ទុះភាគច្រើនបានកើតឡើងនៅទីផ្សារលក់ដូរ ដែលមិនមែនផ្សារទំនើប ពោលគឺផ្សារលក់ដូរនៅតាមបណ្ដាខេត្ដ ក្រុង ភូមិ ទីប្រជុំជននានាជាដើម ដែលបងប្អូនប្រជាពលរដ្ឋយើងមានការទៅទិញម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ឬជួបជុំគ្នាបរិភោគជាដើម។

អាស្រ័យហេតុនេះ ដើម្បីធានាឲ្យបាននូវការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ និងឆ្ពោះទៅរកការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្រសួង សុខាភិបាលភិបាល អំពាវនាវដល់លោកអ៊ុំ ពូ មីង ពុក ម៉ែ បងប្អូនទាំងអស់គ្នា កុំមានអារម្មណ៍ស្កប់ស្កល់ ដោយមានការពឹងផ្អែកទាំងប្រុងទៅលើវ៉ាក់សាំងដែលបានទទួលនោះ ពីព្រោះតាមរយៈអង្គការសុខភាពពិភពលោកដែលបានចុះផ្សាយ វ៉ាក់មានប្រសិទ្ធភាព ការពារយើងមិនឲ្យឈឺធ្ងន់ធ្ងរដែលតម្រូវឲ្យសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យពីការស្លាប់ដោយសារកូវីដ១៩ ប៉ុន្ដែលទ្ធភាពចម្លងវីរុសកូវីដ១៩ ចំពោះបុគ្គលគ្រប់រូបនៅតែឆ្លងបានប្រសិនបើបុគ្គលនោះមិនបានអនុវត្ដនូវវិធានការបង្ការបានខ្ជាប់ខ្ជួនទេនោះ៕
 
Facebay