IHOME

លោកជំទាវ ឱ វណ្ណឌីន ថាវ៉ាក់សាំងដូសទី៣គឺមានគ្រប់គ្រាន់ តែពលរដ្ឋទូទៅមិនទាន់អាចចាក់បានទេ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងខាភិបាល និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្រខណ្ឌទូទាំងប្រទេសបានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងដូសជំរុញ (ដូសទី៣) គ្រប់គ្រាន់ សម្រាប់ក្រុមមនុស្ស ដែលបានចាក់វ៉ាក់សាំងកូវីសែល ២ដូសរួចរាល់កាលពីពេលកន្លងទៅ ប៉ុន្តែមិនមែនសម្រាប់ប្រជាពលរដ្ឋទូទៅនោះទេ ដោយសារ ប្រជាពលរដ្ឋទូទៅមិនទាន់ដល់ពេលកំណត់ដែលត្រូវចាក់ដូសទី៣ឬដូសជំរុញនេះឡើយ ។
នៅក្នុងពិធីបិទបញ្ចប់ការចាក់វ៉ាក់សាំងមនុស្សអាយុពី១៨ ឡើងទៅ នៅខេត្ដកណ្ដាល កាលពីថ្ងៃម្សិលមិញ លោកជំទាវបានបញ្ជាក់ថា «យើងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ក្រុមមនុស្សនេះ ប៉ុន្តែយើងមិនមានវ៉ាក់សាំងសម្រាប់បើកទូលាយ ទៅដល់បងប្អូន ប្រជាពលរដ្ឋទូទៅនោះទេ ដោយសារបងប្អូនប្រជាពលរដ្ឋទូទៅអត់ទាន់ដល់ថ្ងៃខែដែលត្រូវចាក់ទេ ពីព្រោះអ្នកខ្លះគាត់យល់ច្រឡំ ដោយសារតែគាត់ឃើញគេចាក់ដូសជំរុញហើយគាត់ទៅតាមគេ អ្នកខ្លះទៅទើបបាន១ខែ អ្នកខ្លះទៅបាន២ខែ អ្នកខ្លះទៅចាក់ហើយ ទើបចាក់ដូសទី២ហើយបាន៣ខែ អ៊ីចឹងគាត់រត់មកចាក់ដែរ ដូច្នេះត្រង់កន្លែងនេះខ្ញុំសូមធ្វើការពន្យល់ឱ្យបានច្បាស់លាស់ថា វាមិនទាន់មាន ភាពចាំបាច់អីដែលយើងត្រូវមកចាក់ នៅពេលដែលសរីរាង្គរបស់យើងកំពុងតែធ្វើការបង្កើតនូវអង្គបដិបក្ខឬហៅថាកងការពារ ពីព្រោះនៅ ក្នុងរយៈពេលក្រោយពីចាក់ដូសទី២ ទៅរហូតដល់រយៈពេល៤ខែដល់៦ខែ នោះបើតាមអ្នកវិទ្យាសាស្រ្តគឺគេនិយាយ៦ខែ ដូច្នេះនៅក្នុង ដំណាក់កាលនោះ សរីរាង្គរបស់យើងកំពុងតែធ្វើការនៅក្នុងការបង្កើតនូវកងការពារ»។

រំលឹកថា ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ គឺដើម្បីបង្កើនប្រព័ន្ធភាពស៊ាំក្នុងការទប់ទល់ទៅនឹងវីរុសកូវីដ១៩ ពិសេសគឺកូវីដ១៩ បំប្លែងខ្លួនថ្មី ដែលបានកំពុងចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនៅជិតខាងកម្ពុជាដើម។
សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដែលបានចាក់វ៉ាក់សាំងសរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១១,៣៦៧,៧៧៨ នាក់ ក្នុងនោះអ្នកដែលបានទទួលចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះមានចំនួន ៧១០,៧៣០ នាក់ងផដែ
 
Facebay