IHOME

EDC ប្រកាសដំណឹងដល់ ១៩ តំបន់នៅភ្នំពេញនិងខេត្តកណ្ដាល នឹងដាច់ភ្លើងបន្តបន្ទាប់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទ

អគ្គិសនីកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពី ការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ។ ការជួយជុលនេះ នឹងត្រូវធ្វើចាប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅតំបន់ទាំង ១៩ ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។
អាស្រ័យដូចបានជម្រាប អគ្គីសនីកម្ពុជា សូមអធ្យាស្រ័យពីបងប្អូនអ្នកប្រើប្រាស់ក្នុងតំបន់នេះទាំងអស់ បើមានការរអាក់រអួលក្នុងផ្គត់ផ្គង់អគ្គីសនីចំពោះអតិថិជន អំឡុងពេលជួសជុលតាមតំបន់ អគ្គីសនីកម្ពុជាសូមអរគុណសម្រាប់ការចូលរួមសហការរបស់បងប្អូន។

េហតុនេះ ក្នុងករណីដែលបងប្អូនមានចម្ងល់ឬមានមតិផ្សេងៗ សូមទាក់ទងទៅកាន់លេខទូរស័ព្ទតាមសាខានេះ ៖ សាខាវត្តភ្នំ៖ ០៨៥ ៧៦៦ ៥៦៦ សាខាបែកក្អម៖ ០៦១/០៦៨/០៨៦ ៣៣៣ ២៦៦ សាខាអូដើម៖ ០១៦/០៦៨/០៧៧ ៤៤៥ ៦៦៦ សាខាទួលពង្រ៖ ០១០/០៨៥ ៨៤១ ៧៧៧ សាខាចាក់អង្រែក្រោម៖ ០៧៨ ៧៦៦ ១៦៦ និងទីស្នាក់ការកណ្ដាលអគ្គីសនីកម្ពុជា៖ ១២៩៨៕ 
 
Facebay