IHOME

ស្ងាត់ៗ​កម្ពុជាវ៉ាចិនដាច់ហើយ អ្នកឆ្លងកូវីដ-១៩ ជិត១០ម៉ឺននាក់ ខណៈចិនឆ្លងសរុបប្រមាណ ជាង៩ម៉ឺននាក់ប៉ុណ្ណោ

ពិភពលោកពីមួយថ្ងៃទៅមួយនៅមិនទាន់បានសុខសានស្រាន រួចខ្លួនក្រញាំនៃវិបត្តិកូវីដ-១៩ដែលកំពុងតែចាំត្របាក់លេបជារៀងរាល់ថ្ងៃនៅឡើយទេ។ ពិសេស ប្រទេសនៅលោកខាងលិច មានអ្នកឆ្លងជំងឺដ៏កាច់សាហាវនេះជាបន្តបន្ទាប់ និងបានសម្លាប់មនុស្សយ៉ាងអាណោចអាធ័មរាល់រយលាននាក់ លើផែនក្នុងរយៈជាង២ឆ្នាំនេះ។ 
ជាក់ស្ដែង ប្រទេសកម្ពុជាកំពុងតែស្ថិតនៅក្នុងផ្ទាំងស៊ីបនៃជំងឺកូវីដ-១៩ដ៏កាច់សាហាវនេះផងដែរ និងមេរោគបំប្លែងខ្លួនថ្មីដែលតា(Delta)ដែលបានឆ្លងប្រជាជនកម្ពុជាជិត១០ម៉ឺននាក់ទៅហើយ។ យោងតាមសារព័ត៌ពិភពលោក Worldometers.info បានចុះផ្សាយពីកម្ពុជាថា ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួនប្រមាណ ៩៦,០៦៧ នាក់ និងអ្នកឆ្លងថ្មីប្រមាណ ៥៩៦នាក់ ខណៈចិនគឺជាប្រទេសទី១ដែលឆ្លងជំងឺនេះមុនគេបង្អស់មានអ្នកឆ្លងកូវីដ-១៩ ត្រឹមតែ ៩៥,០៨៣ នាក់ និងឆ្លងថ្មីតែ១៩នាក់ ប៉ុណ្ណោះ។ 
ម្យ៉ាងទៀត បើបៀបនឹងប្រទេសយក្ស ៣ ផ្សេងទៀត គម្លាតនៃការឆ្លងរាលដាល គឺមានទិន្នន័យខុសគ្នាដាច់ស្រឡោះ។ ប្រទេសអាមេរិក មានអ្នកឆ្លងសរុបប្រមាណ ៤១, ២១៦,២៦៨ នាក់ និងអ្នកឆ្លងឆ្លងថ្មីប្រមាណ ៩,៥៩៦នាក់។ ប្រទេសឥណ្ឌា មានអ្នកឆ្លងសរុបប្រមាណ ៣៣,១០១,៥៩២ នាក់ និងអ្នកឆ្លងថ្មីប្រមាណ ៦,១៤២ នាក់។ ប្រទេសប្រេស៊ីល មានអ្នកឆ្លងសរុបប្រមាណ ២០,៩១៣,៥៧៨ នាក់ និងអ្នកឆ្លងថ្មីប្រមាណ មិនមាន។
ផ្អែកលើ ទិន្នន័យរបស់អង្គការសុខភាពពិភពលោក បានរាយការណ៍ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះថា មនុស្សប្រមាណ ២២១,១៣៤,៧៤២ នាក់ បានឆ្លងជំងឹកូវីដ-១៩​ និងអ្នកស្លាប់សរុបទូទាំងពិភពលោក ប្រមាណ ៤,៥៧៤,០៨៩ នាក់។ ក្នុងរបាយការណ៍ បញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២១នេះ អ្នកចាក់វ៉ាក់សាំងសរុបទូទាំងទ្វីបទាំងអស់លើលោកមានប្រមាណ ៥,៣៥២,៩២៧,២៩៦ នាក់៕
Facebay