យុះព្រឹលមួយប្រាវ វៀតណាមខាតបង់លុយជិត៥០ម៉ឺន$ ខណៈដំណាំរាប់សិបហិកតាត្រូវបានបំផ្លាញស្ទើរទាំងស្រុង
2021/07/08
យោងតាមការចេញផ្សាយរបស់សារព័ត៍មានវៀតណាម danviet.vn បានចេញផ្សាយកាលពីរថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២១នេះថា មានព្យុះព្រឹលនិងខ្យល់កួច កំណាចមួយបោកបក់យ៉ាងខ្លាំងនៅស្រុក Don Doung ប្រទេសវៀតណាម បណ្ដាលឱ្យផ្ទៃដីដំណាំជារាប់សិបហិកតាត្រូវទទួលរងការបំផ្លាញស្ទើរទាំងស្រុង។ មិនត្រូវតែប៉ុណ្ណោះ វៀតណាមខាតបង់លុយជិត ៥០ម៉ឺនដុល្លារនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបំផ្លិចបំផ្លាញផងដែរ។
រដ្ឋបាលស្រុក Don Doung បានរាយការណ៍ថា៖ នៅរសៀលថ្ងៃទី ០៤ ខែកក្កដា ម្សិលមិញនេះ មានករណីខ្យល់ព្យុះព្រឹល និងខ្យល់កួច យ៉ាងខ្លាំងក្នុងឃុំ Lac Lam, Lac Xuan, Ka Do និង ឃុំDa Ron ក្នុងនោះក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបណ្ដាលឱ្យផ្លូវជាច្រើនខ្សែនៅក្នុងស្រុក Lac Lamទទួលរងការខូចខាត។
លោក Duong Duc Dai ប្រធានគណៈកម្មាធិការប្រជាជនស្រុកDon Doung បាននិយាយថា ខ្យល់កួច និងព្យុះព្រឹលនេះគឺពិតជាខ្លាំងសម្បើមណាស់ដែលធ្វើឱ្យប៉ះពាល់ដល់រោងដាំបន្លែនិង ហ្រ្គីនហោស ត្រូវបានខូចខាតស្ទើរតែទាំងស្រុង។ លោកបន្ថែមទៀតថា ផ្ទះសំណាញ់ដែលមានផ្ទៃដីប្រមាណជា ១៦.៤ហិកតា, ហ្រ្គិនហោស ប្រមាណ ២ហិកតា, ផ្ទៃដីដាំដុះដំណាំជាង ៣១ ហិកតា, ផ្ទះប្រជាជន ៤ខ្នង និងរោងគោ ១ខ្នងត្រូវបានហិនហោចខ្ទិចខ្ទីបើងរសាតហើរពេញផ្ទៃអាកាស។ លោក Duong Duc Dai សង្កត់ធ្ងន់ថា ខ្យល់កួចនិងព្យុះព្រឹលនេះ បានធ្វើឱ្យប៉ះពាល់ជាសេដ្ឋកិច្ចក្នុងតំបន់ បើគិតជាទឹកប្រាក់ចំនួន ១០ពាន់លានដុង(៤៣៥,៥៥២$)។ ទោះជាយ៉ាងនេះក្ដី ប្រភពដដែលនៅមិនទាន់អាចបញ្ជាក់បានទេថា តើមានប្រជាជនប៉ុន្មាននាក់ដែលបានរងគ្រោះផ្សេងៗក្នុងឧបទ្ទវហេតុនេះ។
គួរជម្រាបផងដែរថា ដំណាំដែលបានទទួលរងការបំផ្លាញនោះរួមមាន៖ ដំណាំប៉េងបោះ ដំណាំកាហ្វេ និងដំណាំបន្លែរបស់ប្រជាពលរដ្ឋក្នុងតំបន់៕