IHOME

មោទនភាពណាស់! ប្រទេសស្ដេចកសិកម្ម២នេះ កំពុងចូលចែចូវម្នាស់ខ្មែរ នឹងគ្រោងនាំចេញទៅប្រទេសខ្លួន

ជឿទេម្នាស់ទឹកឃ្មុំខ្មែរអាចដាក់ស្មេហ៍ប្រទេសស្ដេចកសិកម្មទាំងពីរនេះបាន ខណៈប្រទេសទាំងនេះឈរនៅលេខរៀងកំពូលៗនៃវិស័យកសិកម្ម ភូតគាមអនាម័យនិងស្ដង់ដារសុវត្ថិភាពអាហារនៅលើពិភពលោក។ ក្រុមហ៊ុនធំៗ២ មកពីប្រទេសអុីស្រាអែលនិងឌូបៃ ជាប់ស្នេហ៍និងចង់នាំចេញម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែងទៅទីផ្សាររបស់ប្រទេសខ្លួនឆាប់ៗ ស្របពេលដែលគុណភាពម្នាស់នេះត្រឹមត្រូវតាមស្តដ់ដារទាំងទំហំនិងរសជាតិគឺត្រូវតាមការចង់បានរបស់ក្រុមហ៊ុនទាំងពីរហើយ។
លោក សាយ ពន្លឺចិត្តៈករុណា ម្ចាស់កសិដ្ឋានផលិតទឹកម្នាស់ ស្វីត រ៉ូយ៉ាល់ ផាយនេបផល(Sweet Royal Pineapple) ដែលមានទីតាំងនៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ប្រាប់ Business Cambodia ថា បច្ចុប្បន្ននេះ មានក្រុមហ៊៊ុនបរទេសពីរមកពីប្រទេសបិតាកសិកម្មកំពុងពិចារណានាំចេញម្នាស់ទឹកឃ្មុំខ្មែរពីកម្ពុជាទៅទីផ្សារប្រទេសខ្លួន។ លោកបានរៀបរាប់ថា៖ ចំពោះគុណភាពម្នាស់គឺត្រឹមត្រូវតាមស្ដង់ដារអស់ហើយ អ្វីដែលរាំងស្ទះគឺទាក់ទងនឹងតម្លៃនិងបញ្ហាកូវីដ១៩។ 
បច្ចុប្បន្ននេះ កសិដ្ឋានរបស់លោក មានផ្ទៃដីសរុបជាង៤០ ហិកតា តែឆ្នាំនេះលោកគ្រោងដាំតែ១៣-១៤ហិកតាតែប៉ុណ្ណោះ។ បើគិតជាដើមប្រហែល៤០ម៉ឺនដើមនិង លោកអាចប្រមូលផលប្រហែល ២០,០០០ផ្លែក្នុង១ខែ។ ផ្លែម្នាស់ទឹកឃ្មុំនេះមានទីផ្សារខ្ពស់នៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាដូចជា នៅរាជធានីភ្នំពេញ សៀមរាប និងកំពង់សោម ប៉ុន្តែលក់ដាច់ច្រើនជាងគេគឺនៅភ្នំពេញ។ តម្លៃម្នាស់គិតជាផ្នែ ១ផ្លែចាប់ពីតម្លៃ ៥,០០០រៀល ៨,០០០រៀល ១០,០០០រៀល រហូតដល់១ផ្លែជាងមួយម៉ឺនតាមទំហំផ្លែនីមួយៗ។
គួរបញ្ជាក់ផងដែរ ម្ចាស់កសិដ្ឋាន និងសិប្បកម្មស្វីតរ៉ូយ៉ាល់ផាយនេបផល(Sweet Royal Pineapple) រូបនេះ អះអាងថា ដើម្បីអាចបំពេញតម្រូវការទីផ្សារឲ្យបានទៀងទាត់ជាប្រចាំនោះ លោកត្រូវការដើមទុនប្រមាណពី ១លានដុល្លារ ទៅ១លាន៥សែនដុល្លារ ដើម្បីរៀបចំជារោងចក្រផលិតទឹកម្នាស់ និងដាំម្នាស់នៅលើផ្ទៃដី២០ហិកតា ដែលអាចផលិតទឹកម្នាស់បានប្រមាណជា ២ម៉ឺនទៅ ៣ម៉ឺនដបក្នុងមួយថ្ងៃ៕
Facebay