IHOME

បុរីខេមរភូមិ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកណ្តាលស្ទឹង ត្រូវបានធ្វើពិធី បញ្ចុះប

  បុរីខេមរភូមិ និងលេខចេញរូបរាង និងប្រណិតភាពរបស់ខ្លួនជាផ្លូវការ ក្បែតំបន់ព្រលានយន្តហោះថ្មី នៃស្រុកកណ្តាលស្ទឹង នាពេលឆាប់ៗខាងមុននេះហើយ បន្ទាប់ពី ការដ្ឋានសាងសង់ សំណងបុរីខេមរភូមិ នេះ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ នៅលើផ្ទៃដីប្រមាណ ៣ហិចតា ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ 
បើតាមលោកស្រី សុខ បូរី ប្រធានផ្នែកលក់បុរីខេមរភូមិ បានអោយដឹងថា គំរោងបុរីខេមរភូមិនេះ ត្រូវបានវិនិយោគឡើង ដោយក្រុមហ៊ុន Monarchy land & Investment នៅលើផ្ទៃដី ចំនួន៣ ហិចតា នៅក្នុងភូមិសាស្ត្រ តំបន់សក្តានុពលថ្មី របស់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គឺមានចម្ងាយត្រឹមតែ ៧០០ម៉ែត្រ ពីផ្កូវជាតិលេខ២ (ខាងឆ្វេងដៃ បើមកពីព្រែកហូរ និង ខាងស្តាំដៃ បើមកពីរង្វង់មូលគួរស្រូវ) គឺត្រង់ចំណុចភូមិឆ្មាពួន ឃុំជើងកប។  
  គំរោង បុរីខេមរភូមិន្ទ ដែលត្រូវចាប់ផ្តើម សាងសង់ជាផ្លូវការនេះ មានការអភិវឌ្ឈន៍ ចេញជាសំណង់ លំនៅដ្ឋាន ជាង១០០ផ្ទះ  ដែលចែកចេញជា ៣ប្រភេទផ្ទះ ក្នុងនោះ មានប្រភេទផ្ទះល្វែង អាជីវកម្ម  ឬ (Shop house ),ប្រភេទផ្ទះវីឡាកូនកាត់ (link house)និង ប្រភេទផ្ទះវីឡាទោល(Single Villa)ហើយ ដែលសំណង់លំនៅដ្ឋានទាំងនេះ ប្រើពេលសាងសង ជាង១ឆ្នាំ (ចាប់ពីខែមិថុនា ឆ្នាំ២០២១ នេះ រហូតដល់ ខែមិថុនា ឆ្នាំ២០២២)។ 

បើតាមការបញ្ជាក់ របស់ លោកស្រី សុខ បូរី សំរាប់សំណង់លំនៅដ្ឋាន នៅក្នុង បុរីខេមរភូមិនេះ ត្រូវបានរចនា និងសាងសង់ឡើង តាមបែបស៊ីវិល័យ ស្របទៅតាមតម្រូវការ និងទំហំខុសៗគ្នា សំរាប់អតិថិជន ក្នុងនោះមាន៖
  

- ប្រភេទផ្ទះវីឡាកូនកាត់ ឬ (linkhouse) មានទំហំដី ៥ម៉ែត្រ គុណ២០ម៉ែត្រ និងមានទំហំផ្ទះ ៤ម៉ែត្រ គុណ ១០ ម៉ែត្រ, មាន២បន្ទប់គេង និង៣បន្ទប់ទឹក មានតំលៃចាប់ពី ៤.៨៨០០ ដុល្លារ អាមេរិច ឡើងទៅ 

-  ប្រភេទផ្ទះល្វែង អាជីវកម្ម ឬ (Shop house) មានទំហំដី ៤.២ម៉ែត្រ គុណ ២៥ម៉ែត្រ និងមានទំហំផ្ទះ ៤.២ម៉ែត្រ គុណ ១៤.៥ម៉ែត្រ )មាន៤បន្ទប់គេង និង ៥បន្ទប់ទឹក ដែលមានតំលៃចាប់ពី  ៩.៨៨០០ ដុល្លារ អាមេរិច ឡើងទៅ។ 

- ប្រភេទផ្ទះវីឡាទោល ឬ (Single Villa) មានទំហំដី ១០ម៉ែត្រ គុណ២០ម៉ែត្រ  និងមានទំហំផ្ទះ ៧ម៉ែត្រ គុណ១២ម៉ែត្រ  មាន៦បន្ទប់គេង និង៧បន្ទប់ទឹក នៅសល់ដីចំហៀងផ្ទះ ១ម៉ែត្រកន្លះ ទីធ្លាមុខផ្ទះ ពី៦ម៉ែត្រ កន្លះ ទៅ៨ម៉ែត្រ  អាចចតរថយន្តបាន២គ្រឿង ហើយនៅខាងក្រោយផ្ទះ មាននៅសល់ដី ចាប់ពី២ម៉ែត្រ ទៅ៤ម៉ែត្រកន្លះ ដែលមានតំលៃ ចាប់ពី ១៣ម៉ឺន ៨ពាន់ ៨០០ដុល្លារឡើងទៅ។ 

បានន័យថា តំលៃលំនៅដ្ឋាន ទាំងបីប្រភេទ នៅក្នុងបុរីខេមរភូមិនេះ មានតម្លៃសមរម្យ ឬទាបជាង បើប្រៀបធៀប និងសំណង់លំនៅដ្ឋាននៃបុរីផ្សេងៗ ហើយចំពោះអតិថិជន ដែលទិញផ្ទះ នៅក្នុងគំរោង បុរីខេមរភូមិនេះ និងទទួលបានប្លង់រឹង ដោយឥតគិតថ្លៃ ប្រសិនបង់ផ្តាច់ភ្លាមៗ ឬបង់ផ្តាច់ក្នុង រយះពេល២ឆ្នាំ។   

ចំណែក លោកស្រី ឃួន លក្ខិណា អគ្គនាយិការង ក្រុមហ៊ុន Monarchy land & Investment និងជាតំណាង គំរោងបុរីខេមរភូមិ ក៏បានបន្ថែមដែរថា លក្ខណះពិសេស នៃគម្រោង បែបទំនើបកម្ម ស៊ីវីល័យ រចនាបថប្លែក រួមផ្សំបរិស្ថានល្អ រស់នៅ ដោយភាពថ្លៃថ្នូរ និងមោទនភាព នៃបូរីខេមរភូមិរបស់យើងនេះ គឺមានទីតាំងភូមិអំណោយផល និងមានសក្តានុពល ដោយនៅមិនឆ្ងាយ ពីផ្លូវជាតិលេខ២ ដែលជាផ្លូវហាយវេយហ៍ ដែលកំពុងស្ថាបនាដោយរាជរដ្ឋាភិបាល  បានន័យថា ចម្ងាយតែ៧០០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវជាតិលេខ២) ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់ ពិសេសនៅក្បែរ ផ្សារទំនើបអីអន៣ និងមិនឆ្ងាយពីផ្លូវ៦០ម៉ែត និងផ្លូវ៥០ម៉ែត្រ. ក្បែរសាលារៀន ទីប្រជុំជន មន្ទីរពេទ្យ វត្តអារាម និងតំបន់ពាណិជ្ជកម្ម មួយចំនួនទៀត  ដែលកំពុងរីកដុះដាលដូចផ្សិត ជាបន្តបន្ទាប់នោះ។ 
  
បើតាម លោកស្រី ឃួន លក្ខិណា បន្ទាប់ពីគម្រោងបុរីខេមរភូមិនេះ ក្រុមហ៊ុន Monarchy land & investment នឹងមានគម្រោង អភិវឌ្ឈន៍ដំណង់លំនៅដ្ឋានបែបធម្មជាតិ ដែលជាគម្រោងទី២ បន្តពីគម្រោងទីមួយនេះ  ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងតាខ្មៅ នៅមិនឆ្ងាយ ពីស្រុកកណ្ដាលស្ទឹងនេះ លើផ្ទៃដី ប្រមាណ៣០ហិចតា ដែលជាដីមានភូមិសាស្ត្រ នៅតំបន់ជាប់មាត់ទន្លេ។ នៅទីនោះយើងនិង ប្រែក្លាយជាគម្រោងបែបលំនៅឋានសួនបរិស្ថានធម្មជាតិបៃតងសុទ្ធសាធ ហើយសង្ឍឹមថា នឹងទទួលបានការគាំទ ដូចគ្នា និងបុរីខេមរភូមិនេះផងដែរ៕

Facebay