IHOME

៤ស្នៀតចុងក្រោយ នៃការ live stream លក់ដាច់ដូចព្យុះរបស់ចិន អ្នកលក់អនឡាញស្រុកខ្មែរគួររៀនសូត្រ

  រឿងសាមញ្ញាមួយដែលគ្រប់គ្នាសុទ្ធតែអាចធ្វើបាន ក្នុងវិស័យលក់អនឡាញនៅប្រទេសចិន ហើយចិនត្រូវបានគេដឹងថាជាពូជសាស៍មួយពូកែក្នុងការលក់ដូរតាំងពីដើមមក មកដល់បច្ចុប្បន្នជាតិសាសមួយនេះក្លាយទៅជាប្រទេសមួយដែលពូកែលក់ខ្លាំងបំផុត ដែលធ្វើអោយប្រទេសមួយនេះក្លាយជាខ្លាសេដ្ឋកិច្ចនៅអាស៊ី ។ ជាមួយគ្នានេះដែ​រ យើងនឹងធ្វើការបង្ហាញអោយបងប្អូនទាំងអស់គ្នា ពីរបៀបដែលអ្នកលក់នៅចិន live លក់ ហើយមានអ្នកមើលច្រើន ។ 

១ រៀបចំកន្លែង live 
  

ចិនពូកែបំផុតក្នុងការរៀបចំនិងតុបតែងមិនថានៅក្នុងផ្ទះ ឫការរស់នៅបច្ចុប្បន្ននោះទេ ជាតិសាសមួយនេះគឺរស់នៅស្អាតខ្លាំងណាស់ ហើយបើងាកទៅកាន់ការរកស៊ីវិញ ដូចជាការលក់តាមអនឡាញ កន្លែងlive ភាគច្រើនត្រួវបានគេរៀបចំទាក់ភ្នែកបំផុត ដូចជាការដាក់តាំងទំនិញរាប់រយមុខនៅពីក្រោយការlive ឫតុបតែងភ្លើងពណ៌ជាដើម ។ 

២ រូបសម្រស់ស្អាត 

ក្រៅពីលក់ផលិតផល តែរូបសម្រស់គឺជាផ្នែកមួយក្នុងការទាក់ភ្នែកអ្នកមើលខ្លាំងបំផុត ជាក់ស្តែងកាលពីប៉ុន្មានខែមុន បុរស់សង្ហារឈ្មោះថា Xinba ជាជនជាតិចិនបានប្រើពេលប្រមាណជា១២ម៉ោងប៉ុណ្ណោះអាចរកលុយបានជាង៣០០លានដុល្លារពីការ live stream ហើយចំណុចដែលទាក់មនុស្សចូលមើល និងនាំគ្នាទិញច្រើនជាងគេ ដោយសារតែលោកជាបុរស់សង្ហា ហើយមាននារីដែល៤ទៅ១០នាក់អមជាមួយការlive ។ 

៣ ទិញថែម 

នៅក្នុងការlive លក់នៅក្នុងបណ្តាញសង្គម Kuaisgou ដ៏ល្បីនៅចិន ស្រដៀងទៅនឹងTikTok លោក Xinba ដែលត្រូវបានគេដាក់រហ័សនាមជាស្តេចលក់ និងជាអ្នកបំបែកកំណត់ត្រាដំបូងបំផុតក្នុងប្រទេសចិនក្នុងការ live លក់ក្នុងរយៈពេលមិនដល់មួយថ្ងៃផង កើបលុយរាប់សិបលានដុល្លារ ​ហើយក្រោយខ្នងនៃការលក់នោះ ត្រូវបានគេដឹងថាមួយផ្នែកធំមកពីការលក់ថែម មានន័យថានៅពេលភ្ញៀវទិញផលិតផលអ្វីមួយ ត្រូវថែមរបស់បន្តិចបន្ទួចទៅអោយភ្ញៀវដេលជាការលើកទឹកចិត្ត ។ 

៤ បុគ្គលល្បី 

គ្រប់គ្នាច្បាស់ជាបានដឹងហើយ នាពេលបច្ចុប្បន្ននេះបុគ្គលដែលល្បី ត្រូវបានគេចាត់ទុកថាជាអាយដល ដែលតែងតែគាំទ្រ និងធ្វើការតាមដាន​ ហើយក្នុងករណីដែលយើងមិនល្បីអ្នកទាំងអស់គ្នាអាចជួលអ្នកល្បីអោយមកឡាយអោយអ្នកទាំងអស់គ្នាបាន ហើយក្បួនមួយនេះឃើញមានអ្នកប្រើច្រើននៅក្នុងស្រុកខ្មែរ ឃើញថាបានផលច្រើនពិតមែន ។ 

 

Facebay