IHOME

ដំណឹងល្អ! ចិនថានឹងបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងទៅជុំវិញពិភពលោកយ៉ាងច្រើន ជាពិសេសផ្តល់ទៅប្រទេសកំពុងអភិវ

  គិតត្រឹមពេលបច្ចុប្បន្ននេះចិនបានចែកចាយវ៉ាក់សាំងកូវីដ១៩ទៅកាន់ពិភពលោក មិនតិចជាង ៣៥០លានដូសទេ ខណៈប្រទេសនេះកំពុងបង្កើនការផលិតវ៉ាក់សាំងនៅក្នុងស្រុកបន្ថែមទៀត ដើម្បីបំពេញតម្រូវការនៅឯក្រៅប្រទេស ជាពិសេសនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។

មន្ត្រីជាន់ខ្ពស់សុខាភិបាលចិនលោក Zeng Yixin បាននិយាយថា “ចិនបានផលិត និងចែកចាយវ៉ាក់សាំងកូវីដ១៩ច្រើនជាង ៣៥០លានដូសរួចមកហើយ ទៅកាន់បណ្ដាប្រទេសជាច្រើននៅជុំវិញ ពិភពលោក ហើយកំពុងបង្កើនការផលិតវ៉ាក់សាំងនៅក្នុងស្រុកបន្ថែមទៀត ផងដែរដើម្បីឆ្លើយតបនឹងតម្រូវការនៅឯក្រៅប្រទេស ជាពិសេសនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍តែម្តង”។ 
  

  មន្ត្រីសុខាភិបាលជាន់ខ្ពស់ចិនខាងលើនេះបានបញ្ជាក់ថា “អាទិភាពទី១ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាសកល នោះ គឺការបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដោយផ្អែកទៅលើការបង្កើនការផលិត និងលើកកម្ពស់ការទទួលបានវ៉ាក់សាំងប្រកបដោយតម្លាភាព និងសមធម៌ជាទីបំផុត”

លោក Zeng Yixin បានបន្ថែមថា ការអនុម័តរបស់អង្គការសុខភាពពិភពលោក (WHO) ឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនចិនទាំង២ គឺក្រុមហ៊ុន Sinopharm និងក្រុមហ៊ុន Sinovac នេះ វានឹងកាន់តែជួយសម្រួលមួយផ្នែកធំទៀតដល់កម្មវិធី COVAX ក្នុងការចែកចាយវ៉ាក់សាំងសកលដើម្បីកម្ចាត់ឆ្លងដ៏កាចសាហាវនេះបានមួយកម្រិតទៀតផងដែរ៕

Facebay