IHOME

ផ្លូវវាលរេញទៅកំពតប្រវែង៥៤គ.ម ធ្វើមុខខូចក្រោយធ្វើក្រោយខូចមុខ ពេលនេះដឹងហេតុផលហើយ

   នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងមន្ត្រីពាក់ព័ន្ធ បានធ្វើការសុំទោសទៅកាន់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសនោះគឺអ្នកដែលកំពុងប្រើប្រាស់ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញ ប្រហែលជា៥៤គីឡូម៉ែត្រនេះ ដែលមានការខូចខាតជាញឹកញាប់ ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ដោយសារតែធ្វើផ្លូវនេះមិនបានជាប់រឹងមាំ។ លោកបន្តថា “មិនមែនមកពីក្រសួងសាធារណការ និងដឹកជញ្ជូន គ្មានសមត្ថភាពធ្វើផ្លូវឱ្យជាប់រឹងមាំនោះទេ តែវាមានហេតុផលរបស់វា”
   
ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ពីផលធំៗជាច្រើន ដែលធ្វើឱ្យផ្លូវនេះនៅតែបន្តខូច ដូចខាងក្រោម៖ 
- ផ្លូវនេះជាគម្រោងស្តារ ជួសជុល ថែទាំ បានប្រើថវិកា និងក្រុមហ៊ុនសាងសង់បានដាក់ដេញថ្លៃទៅតាមគោលការណ៍របស់ធនាគារពិភពលោក ដោយមានការជួសជុល២ឆ្នាំ និងថែទាំ៣ឆ្នាំ អ៊ីចឹង៥ឆ្នាំ ប៉ុន្តែមានតម្លៃត្រឹមតែ៨លានដុល្លារទេ សម្រាប់ការជួសជុលនិងស្តារ ដូច្នេះមិនមែន យើងស្តារគ្រឹះវាឡើងវិញនោះទេ គ្រាន់តែប៉ះប៊ូវវាឡើងវិញបន្តិចបន្តួច ដោយសារតែថវិការរបស់យើងមានត្រឹមតែ៨លានដុល្លារប៉ុណ្ណោះ។
- បន្ទាប់ពីក្រសួងសាធារណការ ចុះទៅពិនិត្យមើលជាច្រើនដងហើយនោះ ឃើញថាចំណុចខ្លះត្រូវតែកែបច្ចេកទេសឡើងវិញ ដូច្នេះហើយក៏បានស្នើសុំទៅធនាគាពិភពលោក គេក៏ផ្តល់ថវិកាមក៨លានដុល្លារទៀត អ៊ីចឹងមានថវិកាទាំងអស់ ១៦លានដុល្លារ។
- ដោយសារតែអ្នកពិនិត្យគុណភាពលើការសាងសង់របស់ក្រុមហ៊ុនបច្ចេកទេស មានការខ្វះខាត លើការស្តារផ្លូវនេះ ទើបឯកឧត្តមបានស្នើទៅក្រុមហ៊ុនឱ្យដកមន្ត្រីទាំង៦រូបនោះចេញពីគម្រោងនេះ ដោយសារតែមិនបានធ្វើត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយជាមួយគ្នានេះឯកឧត្តមក៏បានផ្អាក និងប្តូររដ្ឋលេខាធិការបស់ក្រសួងសាធារណការដែលបានកាន់គម្រោងនេះដូចគ្នា។
- ផ្លូវនេះមានប្រវែង៥៤គីឡូម៉ែត្រ ត្រូវបានបែងចែកជា២កំណាត់ ដោយកំណាត់ទី១ មានប្រវែង៣៤គីឡូម៉ែត្រ បានស្តារនិងធ្វើរួចហើយ ចំណែកឯកំណាត់ទី២ មានប្រវែង ២០គីឡូម៉ែត្រ ដោយសាតែការសាងសង់មិនត្រូវតាមបច្ចេកទេសនោះ ទើបឯកឧត្តមបានបញ្ឍប់មិនឱ្យមានការសាងសង់បន្តទៀត។ ហើយក្រោយមកក៏បានក្រសួងសាធារណការ ក៏បានប្រជុំគ្នាឡើងវិញជាមួយនឹងក្រសួងសេដ្ឋកិច្ច និងមន្ត្រីរបស់ធនាគារពិភពលោក ដោយបានរាយការណ៍ពីបញ្ហាទាំងអស់នេះ ទើបការសាងសង់ផ្លូវកំណាត់ទី២ ដែលមានប្រវែង២០គីឡូម៉ែត្រនេះ ត្រូវបានប្រគល់ក្រសួងសាធារណជាអ្នកធ្វើវិញ ប៉ុន្តែផ្លូវនេះគឺជាការសាងសង់បណ្តោះអាសន្ននោះទេ ដើម្បីឱ្យបងប្អូនអាចធ្វើដំណើរបាន ដោយសារតែថវិកាមានតិចជាង៧០ម៉ឺនដុល្លារតែប៉ុណ្ណោះ បច្ចុប្បន្នកំពុងសិក្សាឱ្យបានលម្អិត និងរកថវិកាឱ្យបានគ្រប់គ្រាន់សិន ដើម្បីធ្វើតែម្តងនេះគឺជាប់រហូតតែម្តង។ 
  ចំពោះ ៥គីឡូម៉ែត្រហ្នឹងធ្លាប់បានប្រើបច្ចេកទេសសាងសង់ ២ទៅ៣ដងរួចហើយ នៅតែមិនជាប់ដដែល ដូច្នេះបើចង់ឱ្យជាប់រឹងមាំ ត្រូវធ្វើវាយសសរគ្រឹះដូចធ្វើស្ពានក្រោមដីអ៊ីចឹង ប៉ុន្តែត្រូវចំណាយថវិការច្រើនណាស់ រហូតដល់ទៅ៣០លានដុល្លារឯណោះ ទាំងនេះគ្រាន់តែជាវាយតម្លៃបឋមសិនទេ។ 
Facebay